​ព្រះសង្ហារបុរាណ​ចិន​ លក់​ឡៃឡុង​ក្នុងតម្លៃ​ជា​ង​១២​លាន​ដុល្លារ​

យោង​តាម​ការ​ចុះ​ផ្សាយ​រ​បស់​សារ​ពត៌​មាន ​CCTV ​បានឱ្យ​ដឹង​កាល​ពីល្ងាច​ថ្ងៃ​ពុធ ​ទី០​៧ ​ខែ​មេសា​ម្សិល​មិញ​ថា ​ព្រះសង្ហារ ​(ត្រា) ​ដែល​ធ្លាប់បាន​ប្រើ​នៅ​ក្នុងរជ្ជកាល​អធិរាជ​ Kangxi ​ពេល​នេះ​ត្រូវ​បាន​គេដាក់​លក់​ដេញ​ថ្លៃ​ឡៃឡុង ​​នៅក្នុង​មជ្ឈមណ្ឌល ​Sotheby ​នៃទី​ក្រុង​ហុងកុង ​ហើយ​វា​ត្រូវ​បានឈ្មួញ​អ្នក​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​ម្នាក់ទិញ​យកទៅ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​គឺ​៩២.៦លានដុល្លារ​ហុងកុង ​ស្មើនឹ​ង​១២​លាន​ដុល្លារ​អាមេរិក ​។​
​ព្រះសង្ហារបុរាណ​ចិន​ លក់​ឡៃឡុង​ក្នុងតម្លៃ​ជា​ង​១២​លាន​ដុល្លារ​
ព្រះ​សង្ហារ ​(ត្រា) របស់​ស្ដេច​ Kangxi ​ដែល​ធ្វើ​ឡើង​ពី​ឈើ​ខ្លឹម​ចន្ទន៍​គ្រឹស្នា​នេះ ​ត្រូវ​បាន​វិចិត្រករ​ឆ្លាក់ឡើងយ៉ាង​ប្រណិត ​សម្រាប់​អធិរាជ ​​Kangxi ​ដែល​ទ្រង់​គឺ​ជា​ស្ដេច​ដែល​ឡើង​គ្រង​រាជ្យយូរ​ជាង​គេក្នុងប្រវត្តិ​សាស្រ្តចិន ​នៅ​ក្នុងរជ្ជកា​ល Qing ​ប្រើប្រាស់ក្នុ​ង​ការ​ប្រថាប់​ត្រាលើ​ឯកសារផ្លូវ​ការរ​បស់​ជាតិ ហើយ​ពេល​នេះ​វា​ក៏​ត្រូវ​បាន​គេ​កត់​ចូល​ក្នុង​​បញ្ជីរត្រាបុរាណ​ចិន ​ដែល​មានតម្លៃថ្លៃ​ជាង​គេលំដាប់​ទី​បី ​៕​
​ព្រះសង្ហារបុរាណ​ចិន​ លក់​ឡៃឡុង​ក្នុងតម្លៃ​ជា​ង​១២​លាន​ដុល្លារ​
ដោយ៖ ឈូក ស
ប្រភព៖ cctv