​សូម​កុំឲ្យ​ទារកពាក់​កងដៃ​ប្រាក់​ឲ្យសោះ​!

​សូម​កុំឲ្យ​ទារកពាក់​កងដៃ​ប្រាក់​ឲ្យសោះ​!

​នៅពេល​ដែល​កូន​បង្កក់​ខែម្តងៗ បងប្អូន ញាតិមិត្ត​មួយចំនួន​តែងតែ​ទិញ​កងដៃ​ប្រាក់​ឲ្យ​កូនពាក់​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​បាន​នោះ​? តើ​វា​មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​កូន​ទៅ​?

ផ្តល់​ជាតិពុល​ដល់​កូន​
កូនក្មេង​គឺជា​បុគ្គល​ដែល​ចូលចិត្ត​ខាំ​ដៃ ឬ​របស់​ផ្សេងៗ​ណាស់ ដូចនេះ​នៅពេល​ដែល​អ្នក​ពាក់កង​ដៃ ឬ​ខ្សែដៃ​ឲ្យគេ គេ​នឹង​ខាំ​លេង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​គេ​ងាយស្រូប​យក​ជាតិពុល​ពី​ក្នុង​កងដៃ​ប្រាក់​នោះ ហើយ​នៅពេល​ដែល​ជាតិពុល​នោះ​ចូល​ទៅក្នុង​ខ្លួន​កូន វា​នឹង​អាច​ធ្វើឲ្យ​គេ​មានអា​ការៈឈឺ​ក្បាល វិលមុខ គេង​មិន​លក់ ឆាប់​ភ្លេច សរសៃ​ប្រាសាទ​មិន​ប្រក្រតី ឬ​អាច​មាន​ជំងឺមហារីក​ក៏មាន​ដែរ​។​

ធ្វើឲ្យ​ស្បែក​កូន​ឆាប់​ប្រតិកម្ម​
ស្បែក​ទារក​គឺ​នៅ​ខ្ចី​ណាស់ ហើយ​ទន់​បំផុត ដូចនេះ​នៅពេល​ដែល​អ្នក​ឲ្យគេ​ពាក់​កងដៃ​ដែលមាន​ម៉ូត​ច្រើន វា​អាច​ធ្វើឲ្យ​ស្បែក​កូន​ប្រតិកម្ម​យ៉ាង​ងាយ ដោយសារ​តែ​កងដៃ​នោះ​តែងតែ​កកិត​ជាមួយ​ស្បែក​កូន​រាល់ថ្ងៃ ជា​ហេតុ​ដែល​អាច​បំផ្លាញ​ស្បែក​ដែល​ខ្ចី​របស់​កូន​យ៉ាង​ងាយ​។​

ចោរប្លន់​
នៅពេល​ដែល​អ្នក​ពាក់​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​ឲ្យ​កូន ហើយ​នាំ​គេ​ចេញ​ទៅ​ក្រៅ វា​ពិតជា​មាន​គ្រោះថ្នាក់​បំផុត ដោយសារ​តែ​នៅពេលដែល​ចោរ​ឃើញ វា​អាច​ឆក់​ទៅ​យ៉ាង​ងាយ ដែល​អាច​ធ្វើ​ឲ្យ​កូន​របួស​បាន ដូចនេះ​អ្នក​មិនគួរ​ពាក់​គ្រឿងអលង្ការ​ផ្សេងៗ​ឲ្យ​កូន​ឡើយ​នៅ​ពេល​ដែល​គេ​មិន​ទាន់​ធំ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។