ACU៖ ក្រៅ​ពី​លុយ​ ៧.២​លាន​ដុល្លារ​និង​មាស​៣៣៩​តម្លឹង​ ស៊ុត ឌីណា​នៅ​មាន​ទ្រព្យ​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ទៀត

ACU៖ ក្រៅ​ពី​​ប្រាក់សុទ្ធ​ ចំនួន​ ៧,២ លាន​​ដុល្លារ​អាមេរិក និង​មាស​ចំនួន​ ៣៣៩​ តម្លឹង ​​ACU ក៏បាន​រក​ឃើញ​ថា​ជនជាប់ចោទ​​ ស៊ុត ឌី​ណា​​ ​​នៅ​មាន​ត្បូង​ចំនួន​៥០០​គ្រាប់​  ដី​ ១០​កន្លែង​ធំ​ៗ​ និង​ផ្ទះ​២​កន្លែង​ផ្សេង​​ទៀត​ដែរ​​ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំងអស់​​នេះ​ គឺ​មិន​ទាន់​បាន​រាប់​បញ្ចូល​នូវ​គ្រឿង​អលង្ការ​ដែល​នូវ​ជាប់​នឹង​ខ្លួន​ជន​ជាប់​ចោទ​រូប​នេះ និង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ធនាគារ​នោះ​ទេ​​។
ACU៖ ក្រៅ​ពី​លុយ​ ៧.២​លាន​ដុល្លារ​និង​មាស​៣៣៩​តម្លឹង​ ស៊ុត ឌីណា​នៅ​មាន​ទ្រព្យ​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ទៀត
នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​  ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦​​នេះ នៅ​សាល​ប្រជុំ​ ព្រះនារាយណ៍​ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។
ACU៖ ក្រៅ​ពី​លុយ​ ៧.២​លាន​ដុល្លារ​និង​មាស​៣៣៩​តម្លឹង​ ស៊ុត ឌីណា​នៅ​មាន​ទ្រព្យ​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ទៀត
ឯកឧត្ដម​បន្ត​​ថា ACU ​នឹង​ស្មើ​សុំ​ឲ្យ​លោក​ ស៊ុត ឌី​ណា​​ បក​ស្រាយ​រឿង​កំណើន​សាច់​​ប្រាក់​ចំណូល​​ ៣​​ លាន​ដុល្លារ​អាមេរិក ហើយ​ប្រសិនបើ​​​មិន​អាច​បំភ្លឺ​រួច​ទេ​ អង្គភាព​ប្រឆាំង​ពុក​រលួយ​នឹង​រឹប​អូស​​ជា​សម្បត្តិ​រដ្ឋ។ ជា​មួយ​គ្នា​នេះ​ដែរ​ ACU​ ​ក៏​នឹង​ស្នើ​សុំ​ទៅ​តុលាការ​ឲ្យ​បង្កក​​​ទ្រព្យ​សម្បត្តិ​ របស់​ជន​ជាប់​ចោទ​រូប​នេះ​​ផង​ដែរ​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ចាត់​ចែង​ ឬ​ធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​
ACU៖ ក្រៅ​ពី​លុយ​ ៧.២​លាន​ដុល្លារ​និង​មាស​៣៣៩​តម្លឹង​ ស៊ុត ឌីណា​នៅ​មាន​ទ្រព្យ​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ទៀត