ទម្រង់ច្រមុះ ប្រាប់​អ្នក​ឲ្យដឹង​ពីចរិកលក្ខណៈរបស់អ្នក

ច្រមុះ​ជាផ្នែក​មួយ​ដែល​លេចធ្លោ ​និងលយ​ចេញ​ខ្លាំង​ជាង​គេបំផុត​នៅលើ​ផ្ទៃមុខ ​និងគួរ​ឲ្យកត់​សម្គាល់​ខ្លាំង។ ​ទម្រង់​ច្រមុះ​ក៏អាច​បង្ហាញពី​និស្ស័យ​របស់​មនុស្ស​យើង​បានដែរ។ ​តើអ្នក​ជឿទេថា ​គ្រាន់​តែសម្លឹង​មើល​ច្រមុះ​របស់អ្នក​ណាម្នាក់ ​អ្នកអាច​មើលដឹង​ពីចរិក​លក្ខណៈ​របស់គេ? ​ហើយអ្នក​ក៏គួរដឹង​ពីប្រភេទ​ច្រមុះ​របស់អ្នក ​និងចរិក​លក្ខណៈ​របស់អ្នក​ផងដែរ។

 

ទម្រង់ច្រមុះ ប្រាប់​អ្នក​ឲ្យដឹង​ពីចរិកលក្ខណៈរបស់អ្នក
១. ច្រមុះធំ
មនុស្សមានច្រមុះប្រភេទនេះ ច្រើនជាមនុស្សមានអំណាច, ថាមពល, ​ភាពជា​អ្នកដឹកនាំ, ​អត្មា​និយម​ និងចូល​ចិត្ត​ធ្វើ​ការងារ​ឯករាជ្យ។ ​មនុស្ស​មានច្រមុះ​ប្រភេទនេះ​ មិន​អាច​ទទួល​យក​បទបញ្ជា ​និងការចូល​ចិត្តថៅកែ​របស់​ខ្លួនឯង​ឡើយ។ ​ពួកគេ​ចូលចិត្ត​ធ្វើការងារធំៗ ​និងមិន​ចាប់​អារម្មណ៍​លើកិច្ចការ​តូចតាច​ឡើយ។

២. ច្រមុះតូច
ពួកគេជាមនុស្សសកម្មនឹងការងារជាក្រុម ពួកគេប្រើគំនិតច្នៃប្រឌិត ​និងការ​ស្រមើ​ស្រមៃ។​ ពួកគេ​ជាមនុស្ស​ឆេវឆាវ ​ហើយ​ពេលខ្លះ​ឆាប់​មួម៉ៅ។ ​ពួកគេ​ស្រឡាញ់​ពេញ​ចិត្តនូវ​អ្វីដែល​ពួកគេ​បាន​ធ្វើ​ ជាមួយ​នឹងការ​ខិតខំ​ប្រឹងប្រឹង ​ហើយ​គ្មាន​ការងារ​ណា​ដែលថា​ពួកគេ​ដោះស្រាយ​បាន​នោះទេ ​មិនថា​ការងារ​ផ្ទាល់ខ្លួន ​និងការងារ​ជាប្រព័ន្ធ។

៣. ច្រមុះវែង
អ្នកមានច្រមុះវែង ជាមនុស្សមានជំនាញខាងធ្វើមុខជំនួញ, ​មាន​មហិច្ចតា, ​សភាវៈ​គតិល្អ ​ហើយ​ជាមនុស្ស​ឯកភាព​នឹងការ​ដឹកនាំ​របស់អ្នក។ ​បញ្ហាធំ​បំផុត​របស់អ្នក​តែងតែ​កើតចេញ​ពីភាព​រឹងរូស​ខ្លាំងពេក​របស់អ្នក។

៤. ច្រមុះជនជាតិនូបៀ
អ្នកមានច្រមុះជនជាតិនូបៀតែងតែស្វែងរកវិធីថ្មីៗដើម្បីដោះស្រាយបញ្ហា, ​ពួកគេ​ជាមនុស្ស​ចង់ដឹង​ចង់លឺ ​និងចិត្ត​ទូលាយ។ ​ពួកគេ​ជាមនុស្ស​មាន​ភាព​ទាក់ទាញ, ​ក្នុងការ​បង្ហាញពី​អារម្មណ៍​ផ្ទាល់ខ្លួន។
 
៥. ច្រមុះទឹករលក
ពួកគេជាមនុស្សងាយនឹងស្គាល់មុខ ​ព្រោះមាន​ដុំពកធំ​មួយនៅ​ចុងច្រមុះ។ ​ពួកគេ​ជាមនុស្ស​ចូលចិត្​តភាព​សប្បាយ​រីករាយ​ពីកំណើត។

៦. ច្រមុះជនជាតិរ៉ូម៉ាំង
គេនិយាយថា មនុស្សនេះក្បាលរឹង និងមានមហិច្ចតាពីកំណើត។ ​ពួកគេ​ជាអ្នក​ដឹកនាំ​អស្ចារ្យ ​និងមាន​ចរិក​លក្ខណៈ​ល្អម្នាក់។ ​ពួកគេ​ជាមនុស្ស​អត់ធ្មត់ ​និងជា​មនុស្ស​មាន​របៀបរៀបរយ​យ៉ាង​ត្រឹមត្រូវ។

៧. ច្រមុះខើច
ពួកគេជាមនុស្សសុទិដ្ឋិនិយម, ចិត្តល្អ និងមានចរិកល្អ។ ហើយពួកគេ​ជាមនុស្ស​មានក្តី​ស្រឡាញ់, ​ចេះជួយ ​និងមាន​ទំនួល​ខុសត្រូវខ្ពស់៕

ដោយ៖ ដារ៉ា

ប្រភព៖ wittyfeed
 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្រង់ច្រមុះ ប្រាប់​អ្នក​ឲ្យដឹង​ពីចរិកលក្ខណៈរបស់អ្នក