៥សន្លឹក បង្ហាញសម្ព័ន្ធភាព យ៉ាងជ្រាលជ្រៅ រវាងតួឯកទាំង២ ក្នុងរឿង​ «Descendants Of The Sun»

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ តួឯកស្រីរឿង «Descendants Of The Sun» កញ្ញា Song Hye kyo បានបង្ហោះរូបថតប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង ដែលបានថតរួមគ្នាជាមួយប្រធានក្រុមថត លោក Yoo ព្រមទាំងតារាប្រុស Song Joong-gi ដោយកញ្ញាបានសរសេរនៅក្នុងសារបង្ហោះលើIGថា៖ «ដោយសារលោកប្រធានក្រុម មិនមានគណនី Instagram ផ្ទាល់ខ្លួន ដូចនេះទើប ខ្ញុំបង្ហោះឲ្យអ្នកទាំងអស់គ្នាណា»។

នៅក្នុងរូបថតទាំងនោះ យើងឃើញ Song Hye Kyo និង Song Joong gi ព្រមទាំងវត្តមានក្រុមការងារជាច្រើនក៏ នៅទីនោះដែរ។ ប៉ុន្តែបើយើងមើលឲ្យច្បាស់ យើងឃើញថា ពួកគេទាំង២នាក់តែងតែ អង្គុយនៅក្បែរគ្នារហូត ដែលមើលទៅដូចជាគូស្នេហ៍នឹងគ្នាដូច្នេះដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រមួយចំនួន ចាប់ផ្តើមសង្ស័យនឹងសម្ព័ន្ធភាពគេ ថាពួកគេត្រឹមតែជាមិត្តរួមការងារ ឬក៏ជាអ្វីលើសពីនេះ? ហើយក៏មានអ្នកគាំទ្រ ខ្លះទៀតមានលើកឡើងថា៖ «ខ្ញុំដឹងថាអ្នកទាំង២ មិនមែនជាសង្សារនឹងគ្នាមែន ប៉ុន្តែ ខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយ អ្នកទាំង២នឹងស្រលាញ់គ្នាមែនទែន!» ឯអ្នកខ្លះទៀតក៏ បាននិយាយថា៖ «អ្នកទាំង២នាក់​ មើលទៅមុខដូចគ្នាណាស់ ជាពិសេសគឺ នៅពេលសើច»។

ប៉ុន្តែមិនថាយ៉ាងណារឿង «Descendants Of The Sun» កំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តគ្រប់មជ្ឍដ្ឋាន៕

ប្រភព៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload