Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool បាន​​សរសើរ​ក្រុម​ Borussia Dortmund ​ថា​ពិត​ជា​ក្រុម​ខ្លាំង​មែន ប៉ុន្តែ​ក្រុម​លោក​​ក៏​​លេង​បាន​ល្អ​​​ដែរ ដែល​សម​តែ​ទទួល​បាន​ជ័យ​ជម្នះ ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​៨​ក្រុម​ ជើង​ទី​១ ​យប់​មិញ។

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

ហង្ស​ក្រហម ​បាន​នាំ​មុខ​ Dortmund ១-០ មុន​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Divock Origi ​ស៊ុត​​នៅ​នាទី​ទី​៣៦ មុន​ពេល​ខ្សែ​ការពារ​ Mats Hummels ​តែត​​នៅ​នាទី​៤៨ ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​តាម​ស្មើ​ ១-១ វិញ។

 

​Klopp ដែល​ធ្លាប់​ដឹក​នាំ​ Dortmund ៧​​រដូវ​កាល​ ចន្លោះ​ឆ្នាំ​២០០៨-២០១៥​រូប​នេះ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “Dortmund ​ពិត​ជា​ក្រុម​ល្អ​មែន​ ​ហើយ​គ្រប់​គ្នា​ក៏​បាន​ឃើញ​​ហើយ​ដែរ ប៉ុន្តែ​យើង​ក៏​ធ្វើ​បាន​ដូច​គ្នា ហើយ​យើង​គួរ​តែ​អាច​ឈ្នះ​ការ​ប្រកួត​នេះ​ទៀត​ផង។ គ្រប់​គ្នា​គិត​ថា យើង​អាច​នឹង​ចាញ់​ ២-០, ៣-០ ឬ​ ៤-០ ប៉ុន្តែ​ជាក់​ស្ដែង យើង​លេង​បាន​យ៉ាង​អស្ចារ្យ​បំផុត”។

 

Dortmund ធ្លាប់​ធ្លាក់​៥​ដង ក្នុង​ចំណោម​៦​ដង ដែល​ពួកគេ​ស្មើ​ក្នុង​ដី​នៅ​ពាន​អឺរ៉ុប ខណៈ​ដែល​ Liverpool ឡើង​១១​ដង ពេល​ពួកគេ​ស្មើ​ក្រៅ​ដី​​ពាន​អឺរ៉ុប​១២​ដង​ចុង​ក្រោយ ដូច្នេះ​បើ​គិត​​​លើ​​ប្រវត្តិសាស្ត្រ​ Liverpool ហាក់​មាន​ប្រៀប​ជាង។ យ៉ាងណា ការ​ប្រកួត​កាត់​ក្ដី​រក​ក្រុម​ឡើង​ទៅ​វគ្គ​ Semi-Final នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ នា​កីឡដ្ឋាន​ Anfield ប្រទេស​អង់គ្លេស​វិញ​ម្ដង៕

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

Klopp ថា Liverpool​ ​​​គួរ​តែ​​អាច​ឈ្នះ​ Dortmund យប់​មិញ

 

 

 

ចុះ​ប្រិយមិត្ត​គិត​ថា ក្រុម​ណា​នឹង​ឡើង​វគ្គ​ Semi-Final?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc