អាហ្សង់ទីន​ទម្លាក់​បែលហ្សិក ឈរ​ចំណាត់​ថ្នាក់​លេខ​១​របស់ FIFA Ranking

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឡើង​ទៅ​កាន់​ចំណាត់ថ្នាក់​លេខ១ FIFA Ranking ដោយ​ទម្លាក់ បែលហ្សិក​ដែល​កាន់​តំណែង​នេះ​ជា​លើកដំបូង​៥​ខែ​កន្លង​មក។

 

អាហ្សង់ទីន​ទម្លាក់​បែលហ្សិក ឈរ​ចំណាត់​ថ្នាក់​លេខ​១​របស់ FIFA Ranking

 

 

ការ​ឡើង​មក​កាន់​កំពូល​តារាង FIFA វិញ​ក្រោយ​ពី​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Gerardo Martino បាន ទទួល ជ័យ​ជម្នះ​លើ ជម្រើស​ជាតិ​ឈីលី និង​បូលីវី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ពិភពលោក​ ស្របពេល​បែលហ្សិក ត្រូវ​ធ្លាក់​មក​លេខ​២ បន្ទាប់​ពី​រំសាយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​អេស្ប៉ាញ និង​ចាញ់​ជម្រើស​ជាតិ ព័រទុយហ្គាល់​កាល​ពី​សប្តាហ៍​មុន។

 

 

បើ​ទោះ​ជា​ចាញ់​អាហ្សង់ទីន​ក៏​ដោយ សម្រាប់​ប្រទេស​ឈីលី​ពេល​នេះ​បាន​ហក់​មក​កាន់​តំណែង​លេខ​៣ ក្រោយ បំបាក់​ វេណេហ្ស៊ុយអេឡា ហើយ​កូឡុំប៊ី​បាន​ឡើង​ពី​លេខ​៨ មក​កាន់​លេខ​៤​។ ជើងឯក World Cup ឆ្នាំ​២០១៤​ អាល្លឺម៉ង់​​ឈរ​នៅ​លេខ៥ បន្ទាប់​ពី​ចាញ់​អង់គ្លេស​និង​ឈ្នះ អ៊ីតាលី ខណៈ អេស្ប៉ាញ​ធ្លាក់​ពី​លេខ៣ មក​លេខ​៦៕

 

 

សូម​មើល​តារាង​ក្រុម​ជម្រើស​ជាតិ​កំពូល​ទាំង១០ នៅ​ខាង​ក្រោម៖

 

 

អាហ្សង់ទីន​ទម្លាក់​បែលហ្សិក ឈរ​ចំណាត់​ថ្នាក់​លេខ​១​របស់ FIFA Ranking

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal