ស្តេច​​អុក​​ឆ្នាំ​ចាស់​ ឈាវ បូរ៉ា ធ្លាក់​​​​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ស្តេច​អុក​អង្គរ​សង្ក្រាន្ត​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​គឺ​លោក​ ឈាវ បូរ៉ា បាន​ធ្លាក់​​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​បេក្ខភាព​៨​នាក់​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀម​រាប់​នា​ពេល​ខាង​មុខ​នេះ។

 

ស្តេច​​អុក​​ឆ្នាំ​ចាស់​ ឈាវ បូរ៉ា ធ្លាក់​​​​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើលហេង សៅឌី ជា​អ្នក​ទម្លាក់ ស្តេច​អុក ឈាវ បូរ៉ា

 

តាម​​ការ​ឲ្យ​ដឹង​ពី​លោក សុខ មុន្នីរម្យ អ្នក​យក​ព័ត៌មាន​ Sabay ពី​ទី​ស្នាក់​ការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មុន​នេះ​បន្តិច​ថា លោក ឈាវ បូរ៉ា ដែល​ជា​ស្តេច​អុក​ដ៏​ល្បី​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​មិន​បាន​ជាប់​ត្រឹម​វគ្គ​៨​នាក់​ចុង​ក្រោយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​ពិធី​ឆ្នាំ​ថ្មី​អង្គរ​សង្ក្រាន្ត​​នា​ពេល​ខាង​មុខ​ទេ បន្ទាប់​ពី​ចាញ់​ថេរវេលា​នៃ​ការ​ប្រកួត​ជា​មួយ​​អ្នក​​ខ្លាំង​លេច​មុខ​ថ្មី ហេង សៅឌី​។

 

ស្តេច​​អុក​​ឆ្នាំ​ចាស់​ ឈាវ បូរ៉ា ធ្លាក់​​​​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើលលោក ឈាវ បូរ៉ា

 

ដូច្នេះ ហេង សៅឌី ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ទាំង​៨​រូប​ទៅ​​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ខេត្ត​សៀមរាប៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​