Real ចង់​បាន​ខ្សែ​បម្រើ​ Man Utd ម្នាក់ អាច​ប្តូរ​ជាមួយ​ Toni Kroos

​​ក្លឹប​ស្ដេច​ស Real Madrid ​ចង់​បាន​ខ្សែ​បម្រើ​ក្រុម​ Manchester United ម្នាក់ ដើម្បី​ទៅ​​ជួយ​ពង្រឹង​ក្រុម​នៅ​រដូវ​កាល​ក្រោយ។

 

Real ចង់​បាន​ខ្សែ​បម្រើ​ Man Utd ម្នាក់ អាច​ប្តូរ​ជាមួយ​ Toni Kroos

 

បើ​តាម​ Fichajes.net បាន​ឲ្យ​ដឹង​ថា​​ក្លឹប​យក្ស​អេស្ប៉ាញ បាន​ចាត់​ទុក​ខ្សែ​បម្រើ​ Ander Herrera ​របស់​​ក្រុម​បិសាច​ក្រហម ជា​គោលដៅ​សំខាន់​​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ​​បន្ទាប់​ពី​គោលដៅ​ធំ​មួយ​ទៀត​ Paul Pogba ​របស់​ Juventus មាន​​តម្លៃ​ថ្លៃ​ខ្លាំង​ពេក។

 

Real គ្រោង​នាំ​យក​ Herrera ទៅ​បំពេញ​​តំបន់​បម្រើ​ ​ដែល​ហាក់​មាន​ចន្លោះ​ប្រហោង​ខ្លាំង​ តាំង​ពី​ Angel di Maria ​ចាក​ចេញ​ តាំង​ពី​២​រដូវ​កាល​មុន។

 

Real ចង់​បាន​ខ្សែ​បម្រើ​ Man Utd ម្នាក់ អាច​ប្តូរ​ជាមួយ​ Toni Kroos

 

បើ​តាម​សេចក្ដី​រាយការណ៍ ​Man Utd ​ក៏​កំពុង​​តែ​ចាប់​អារម្មណ៍​ Toni Kroos ​របស់​ Real ផង​ដែរ ដូច្នេះ​ក្លឹប​ទាំង​២​ អាច​នឹង​ចរចា​ដោះដូរ​គ្នា។ ម្យ៉ាង​ទៀត​ បើ​បិសាច​ក្រហម ពុំ​បាន​លេង​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ​ទេ នោះ​ខ្សែ​បម្រើ​​អេស្ប៉ាញ​ វ័យ​២៦​ឆ្នាំ (Herrera) ​អាច​នឹង​ចាក​ចេញ​ពី​ទឹកដី​ Old Trafford ដែល​ធ្វើ​ឲ្យ​ Real ​កាន់​តែ​មាន​ឱកាស​ងាយ​ស្រួល៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ marca