កីឡាករ ហូ​យ សុខ​ណា រារាំង​ដំណើរ​ជើង​ខ្លាំង​ឆ​យ វី​រ៉ា ទៅកាន់​សៀមរាប​

​ឆ​យ វីវ៉ា ម្ចាស់​ជើងឯក​អុកចត្រង្គ​នៃ​ពានរង្វាន់​សម្តេច ហ៊​ន សែន ឆ្នាំ​២០១០ បាន​ខក​ឱកាស​សារជាថ្មី​ក្នុងការ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខេត្តសៀមរាប បន្ទាប់ពី​រូបគេ​បាន​ប្រកួត​ចាញ់​កីឡាករ ហូ​យ សុខ​ណា នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​លទ្ធផល​នៅ​ព្រឹក​នេះ បង្ហាញ​ឲ្យ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នឹងមាន​ម្ចាស់​គ្រោង​តំណែង​ថ្មី បន្ទាប់ពី​ស្តេច​អុក​ពីរ​ជំនាន់ ក៏បាន​ធ្លាក់​ចេញ​ផងដែរ ក្រោយ​ចាញ់ ហេង សៅ​ឌី នៅ​វគ្គ​១៦​ក្រុម​ដូចគ្នា​៕