HP ផ្ដួល​Apple ឆក់​យក​តំណែង​​​ជា​ក្រុមហ៊ុន​ផលិតLaptop ដែល​ស្ដើង​បំផុត​លើ​លោក

Apple ត្រូវ​បាន​គេ​​កត់​សម្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​តែង​តែ​ផលិត​Laptop ដែល​ស្រស់​ស្អាត​និង​មាន​កម្រាស់​ស្ដើង​មិន​ក្រាស់​ដូច​Laptop ដទៃ។​ជា​រៀង​រាល់​ឆ្នាំ​Apple តែង​តែ​បញ្ចេញ​Laptop របស់​ខ្លួន​កាន់​​តែ​ស្ដើង​ទៅ​ៗ​ ចំណែក​ឆ្នាំ​នេះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​​Apple គ្រោង​នឹង​ផលិត​ Macbook ដែល​​រឹត​តែ​ស្ដើង​ជាង​មុន​ទៅ​ទៀត។​ ប៉ុន្តែ​ស្រាប់​​កាល​ពី​ថ្ងៃ​ទី​០៦​ នេះ​HP បាន​ប្រកាស Laptop ថ្មី​របស់​ខ្លួន​ ហើយ​វា​ក៏​បាន​ឆក់​យក​តំណែង​Laptop ស្ដើង​បំផុត​លើ​លោក​តែ​ម្ដង។

HP ផ្ដួល​Apple ឆក់​យក​តំណែង​​​ជា​ក្រុមហ៊ុន​ផលិតLaptop ដែល​ស្ដើង​បំផុត​លើ​លោក

Laptop HP ថ្មី​នេះ​មាន​កម្រាស់​ត្រឹម​តែ​10.4 មិល្លីម៉ែត្រ​ប៉ុណ្ណោះ គឺ​ស្ដើង​ជាង​Apple ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន​ដែល​មា​ន​កម្រាស់​ 13.1 មិល្លីម៉ែត្រ​។ក្រៅ​ពី​រូប​រាង​ដ៏​ស្ដើង​ហើយ​នោះ​HP បាន​រចនា​Laptop នេះ​យ៉ាង​ប្រណិត​ដែល​មើល​ទៅ​​ថ្លៃ​ថ្នូរ​និង​សាក​សម​តែ​ម្ដង។​ បើ​ទោះ​ជា​ស្ដើង​ពិត​មែន​ ក៏​HP មាន​​សមត្ថភាព​ខ្លាំង​ក្លា​មួយ​ចំនួន​ទៀត​ដូច​ជា​ Intel Core i5 ឬ​i7 Skylake, ថាមពល​ថ្ម​កាន់​បាន​9.5 ម៉ោង​ គឺ​វា​សម​ល្មម​សម្រាប់​ការ​ប្រើ​ប្រាស់​មុខ​ងារ​ទូ​ទៅ​ជា​ពិសេស​សម្រាប់​អ្នក​ធ្វើ​ការ​ការិយាល័យ​តែ​ម្ដង​។​

HP នឹង​ចាប់​ទទួល​ការ​កក់​ទុក​ជា​មុន​ នៅ​ថ្ងៃ​ទី​២៥​ មេសា ដែល​តម្លៃ​ចាប់​ពី​១១៧០​ដុល្លារ​នៅ​លើ​​ទី​ផ្សារ​អាមេរិក ដូច្នេះ​​អាច​ទាយ​បាន​ថា​បើ​សិន​ជា​វា​នាំ​មក​ដល់​ប្រទេស​យើង​ក៏​តម្លៃ​ប្រហែល​១៥០០​ដុល្លារ​ដែរ៕

HP ផ្ដួល​Apple ឆក់​យក​តំណែង​​​ជា​ក្រុមហ៊ុន​ផលិតLaptop ដែល​ស្ដើង​បំផុត​លើ​លោក HP ផ្ដួល​Apple ឆក់​យក​តំណែង​​​ជា​ក្រុមហ៊ុន​ផលិតLaptop ដែល​ស្ដើង​បំផុត​លើ​លោក HP ផ្ដួល​Apple ឆក់​យក​តំណែង​​​ជា​ក្រុមហ៊ុន​ផលិតLaptop ដែល​ស្ដើង​បំផុត​លើ​លោក
​​​​​​​​​​​​ប្រភព ៖ 

ប្រែសម្រួល ៖ Leng Kim


  • HP ផ្ដួល​Apple ឆក់​យក​តំណែង​​​ជា​ក្រុមហ៊ុន​ផលិតLaptop ដែល​ស្ដើង​បំផុត​លើ​លោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:បច្ចេកវិទ្យា
Tags: