ក្រោយ​ចុះចូល​បក្ស​កាន់​អំណាច​ប្រមាណ​៧​ឆ្នាំ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​៧,២​លាន​ដុល្លារ​ និង​មាស​៣៣៩​តម្លឹង

​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ ថា​ "​ជា​ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា​"​ បន្ទាប់​ពី​បាន​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ នា​ពាក់កណ្តាល​ឆ្នាំ​២០០៩​ ជា​ការ​ប៉ះប៉ូវ​លើកទឹកចិត្ត​រហូត​មក​ទល់​បច្ចុប្បន្ន​ ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ (​ប្រទេស​កូរ៉េ​ខាងត្បូង​)​ កាលពី​ចុងឆ្នាំ​២០១៣​កន្លង​មក​ ពោល​គឺ​មាន​រយៈពេល​ប្រមាណ​ជិត​៧​ឆ្នាំ​ ឯកឧត្តម​រូប​នេះ​មានទ្រព្យ​សម្បត្តិ​ជា​សាច់ប្រាក់​នៅ​ក្រៅ​ធនាគារ​ចំនួន​៧,២​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មានទ្រព្យ​សម្បត្តិ​ជា​មាស​សុទ្ធ​ចំនួន​៣៣៩​តម្លឹង​ ស្មើនឹង​១២,៧៤​គីឡូក្រាម​ ។​

​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ នា​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ និង​សំណុំរឿង​ទៅ​កាន់​ស្ថាប័ន​តុលាការ​នោះ​ ឲ្យ​ដឹង​ថា​ ៖​ ១-​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​ប្រវត្តិ​អាពាហ៍ពិពាហ៍​ស្មុគស្មាញ​ និង​អាថ៌​កំបាំង​ ដែល​ករណី​នេះ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ផ្ទាល់​ទទូច​កុំ​ឲ្យ​ ACU​ លាតត្រដាង​ជា​សាធារណៈ​ ។​ ២-​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីនោះ​ នា​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ដែល​រហូត​មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​២​ឆ្នាំ​០១​ខែ​ ពោល​គឺ​រយៈពេល​២៥​ខែ​ ដែល​ក្នុង​រយៈពេល​២៥​ខែ​នេះ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ បាន​ជិះ​យន្តហោះ​មក​រាជធានី​ភ្នំពេញ​ចំនួន​២១​លើក​ (​ស្ទើរតែ​១​ខែ​១​លើក​)​ ។​ ៣-​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​ដុល្លារ​ជា​សាច់ប្រាក់​នៅ​ក្រៅ​ធនាគារ​ចំនួន​៧,២​លាន​ដុល្លារ​អា​មេ​រិ​ក​ មាន​ន័យ​ថា​ កំណើន​សាច់ប្រាក់​ចុង​ក្រោយ​នេះ​មាន​ចំនួន​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ (​ឆ្នាំ​២០១៣​មាន​ចំនួន​៤,២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ និង​មាន​មាស​សុទ្ធ​ជា​មាសគីឡូ​ចំនួន​៣៣៩​តម្លឹង​ ស្មើនឹង​១២,៧៤​គីឡូក្រាម​ ។​

​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២១៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣)​ ត្រូវ​បាន​ ACU​ ឃាត់ខ្លួន​សាកសួរ​យក​ចម្លើយ​ជា​លើក​ទី​២​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ឯកឧត្តម​រូប​នេះ​ចាក​ចេញពី​កូរ៉េ​ខាងត្បូង​ មក​ដល់​និង​បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​ ។​ នៅ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ ACU​ បាន​កសាង​សំណុំរឿង​ចំនួន​២​បទល្មើស​ និង​បញ្ជូន​ខ្លួន​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ជា​ជនសង្ស័យ​ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទៅ​កាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​នីតិវិធី​បន្ត​ ខណៈ​ឯកឧត្តម​ជា​ជនសង្ស័យ​រូប​នេះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះដៃ​ផង​ដែរ​ ជាមួយនឹង​សម្រែក​ថា​ "​អយុត្តិធម៌​ណាស់​"​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ កំពុង​បន្ត​ឃ្លាំមើល​ថា​ តើ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ នឹង​ទទួល​រង​នូវ​ការ​ចោទប្រកាន់​បែប​ណា​ពី​សំណាក់​ស្ថាប័ន​តុលាការ​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ ACU​ ក្នុង​សំណុំរឿង​សង្ស័យ​អំពើ​ពុក​រលួយ​ដ៏​កក្រើក​នេះ​ ?​ ៕​

ក្រោយ​ចុះចូល​បក្ស​កាន់​អំណាច​ប្រមាណ​៧​ឆ្នាំ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​៧,២​លាន​ដុល្លារ​ និង​មាស​៣៣៩​តម្លឹងក្រោយ​ចុះចូល​បក្ស​កាន់​អំណាច​ប្រមាណ​៧​ឆ្នាំ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​៧,២​លាន​ដុល្លារ​ និង​មាស​៣៣៩​តម្លឹង  ក្រោយ​ចុះចូល​បក្ស​កាន់​អំណាច​ប្រមាណ​៧​ឆ្នាំ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​៧,២​លាន​ដុល្លារ​ និង​មាស​៣៣៩​តម្លឹងក្រោយ​ចុះចូល​បក្ស​កាន់​អំណាច​ប្រមាណ​៧​ឆ្នាំ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​៧,២​លាន​ដុល្លារ​ និង​មាស​៣៣៩​តម្លឹងក្រោយ​ចុះចូល​បក្ស​កាន់​អំណាច​ប្រមាណ​៧​ឆ្នាំ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មាន​លុយ​៧,២​លាន​ដុល្លារ​ និង​មាស​៣៣៩​តម្លឹង

Related