ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បន្ត​នាំ​គំរូ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​លើ​លិខិត​ស្នាម​ដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

​អតីតរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ គឺ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ដែល​ទើប​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ដ​ន​ស​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៦៨​ ចុះ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​នោះ​ បាន​បន្ត​ពាំនាំ​គំរូ​នៃ​ការ​ប្រើប្រាស់​លើ​លិខិត​ស្នាម​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​ ចុះ​កាលបរិច្ឆេទ​ជា​គ្រិស្តសករាជ​ផង​ និង​ជា​ពុទ្ធសករាជ​ផង​ ទុកជា​ការ​ថែរក្សា​នូវ​អត្តសញ្ញាណ​នៃ​ថ្ងៃ​ ខែ​ ឆ្នាំ​ របស់​ខ្មែរ​ ហើយ​ដែល​ការ​អនុវត្ត​បែប​នោះ​បាន​ទទួល​នូវ​ការ​គាំទ្រ​យ៉ាងច្រើន​ពី​មជ្ឈដ្ឋាន​ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ទៀត​ផង​ ។​

​សរុបសេចក្តី​មក​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ចំណោម​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​ និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​២៨​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ គឺ​មាន​តែ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ម្នាក់​គត់​ដែល​បាន​អនុវត្តន៍​ការ​ប្រើប្រាស់​លិខិត​ស្នាម​ចុះ​កាលបរិច្ឆេទ​ជា​គ្រិស្តសករាជ​ផង​ និង​ពុទ្ធសករាជ​ផង​ គួរ​ឲ្យ​កោតសរសើរ​ទុកជា​គំរូ​ ៕​

ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បន្ត​នាំ​គំរូ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​លើ​លិខិត​ស្នាម​ដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បន្ត​នាំ​គំរូ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​លើ​លិខិត​ស្នាម​ដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បន្ត​នាំ​គំរូ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​លើ​លិខិត​ស្នាម​ដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បន្ត​នាំ​គំរូ​ប្រើប្រាស់​កាលបរិច្ឆេទ​ជា​ពុទ្ធសករាជ​លើ​លិខិត​ស្នាម​ដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

Related