គង់ ចាន់រដ្ឋា បង្កាត់​​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​កូន​ភ្លោះ ពេល​ខ្លះ​ចាប់​ច្រឡំ

តារា​ចម្រៀង គង់ ចាន់រដ្ឋា បាន​សារភាព​ថា ខ្លួន​កំពុង​តែ​មាន​ទំនាក់​ទំនង​​ស្នេហា​យ៉ាង​ស្អិតល្មួត​ជា​មួយ​​បុរស​ម្នាក់ ក្នុង​​ចំណោម​តារា​កូន​ភ្លោះ​ដូច​រូប​ភាព ។ អ្វី​ដែល​ចាប់​​អារម្មណ៍​នេះ នាង​​ថ្លែង​​ថា មាន​ពេល​ខ្លះ​ច្រឡំ​គ្នា​ម្ដង​ម្កាល។

 

 

គង់ ចាន់រដ្ឋា បង្កាត់​​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​កូន​ភ្លោះ ពេល​ខ្លះ​ចាប់​ច្រឡំ
តារា​កូន​ភ្លោះ​ទាំង២នោះ មាន​ម្នាក់​ឈ្មោះ ស៊ិន សុភា និង ម្នាក់ទៀត​ឈ្មោះ ស៊ិន សុភ័ក្រ ហើយ​​ម្នាក់​ដែល​ស្រលាញ់ កញ្ញា គង់ ចាន់រដ្ឋ គឺ​លោក ស៊ិន សុភា។ អ្នក​ទាំង២ មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ជិត២ឆ្នាំ​មក​ហើយ ដោយ​ស្នេហា​ដំបូង ចាប់​ផ្ដើម​ពេល​ដែល ញ៉ាំ​ស៊ុប​ជា​មួយ​ក្នុង​កម្មវិធី​សិល្បៈ​មួយ។

 

គង់ ចាន់រដ្ឋា  បាន​ឲ្យ​ដឹង​ទៀត​ថា សុភា និង  សុភ័ក្រ មាន​លក្ខណៈ​ដូច​គ្នា​ប្រហែល​៨០% ទាំង​រូបរាង ​​ក៏​ដូច​ជា ​អត្តចរិត ដែល​ធ្វើ​ឲ្យ​នាង​ភាន់ច្រឡំ​ជា​ញឹក​ញាប់​ពេល ស្គាល់​គ្នា​ដំបូង។” ខ្ញុំ​ឧស្សាហ៍​កេះ​ហៅ​ខុស​​ច្រើន​លើក​ណាស់ តែ​យូរ​តិច​ទៅ​ចំណាំ​បាន បច្ចុប្បន្ន​លែង​ច្រឡំ​ទៀត​​ហើយ”។

 

 

គង់ ចាន់រដ្ឋា បង្កាត់​​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​កូន​ភ្លោះ ពេល​ខ្លះ​ចាប់​ច្រឡំ
ងាក​មក​រឿង​ស្នេហា​វិញ កញ្ញា គង់ ចាន់រដ្ឋ និង លោក ស៊ិន សុភា មិនមែន​ជា​ការ​ស្រលាញ់​លេងសើច​ឡើយ  តារា​ស្រី​មាន​កំណើត​មកពី​​ខេត្ត​សៀមរាប​ម្នាក់​នេះ ប្រាប់​ថា បាន​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​រួច​ហើយ ប៉ុន្តែ​ការ​ធ្វើ​នោះ​ មិន​បាន​ធំដុំ គ្រាន់​តែ​ចាស់​ទុំ​សងខាង​ដឹងឮ​ប៉ុណ្ណោះ។ ឆាប់ៗ​ខាង​មុខ​នេះ ​​នាង​បង្ហើប​ថា គ្រោង​ចូល​រោង​ជ័យ​ក្នុង​ពេល​ឆាប់ៗ​នេះ​ថែម​ទៀត​ផង ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ខែ ច្បាស់​លាស់​នៅ​ឡើយ​ទេ។

 

 

បច្ចុប្បន្ន  កញ្ញា គង់ ចាន់រដ្ឋា រួម​ជា​​​មួយ​តារា​កូន​ភ្លោះ​ខាង​លើ  កំពុងតែ​ចូល​ដៃ​គ្នា​ច្រៀង​ឲ្យ​​ផលិតកម្ម 7music production  ដើម្បី​វាយ​លុក​ទីផ្សារ៕
គង់ ចាន់រដ្ឋា បង្កាត់​​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​កូន​ភ្លោះ ពេល​ខ្លះ​ចាប់​ច្រឡំ

 

 

គង់ ចាន់រដ្ឋា បង្កាត់​​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​កូន​ភ្លោះ ពេល​ខ្លះ​ចាប់​ច្រឡំ

 

 

គង់ ចាន់រដ្ឋា បង្កាត់​​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​កូន​ភ្លោះ ពេល​ខ្លះ​ចាប់​ច្រឡំ

 

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ