គួ ចាឡឺយ ឡើង​តំណែង​ឪពុក​ខណៈ​ប្រពន្ធ​​ទម្ងន់​កូន​ដំបូង

កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា​មុន​នេះ តំណាង​របស់​តារា​សម្ដែង​តៃវ៉ាន់ Vic Chou បាន​បញ្ជាក់​ថា នឹង​ក្លាយ​ជា​ឪពុក​គេ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​​។

 

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Vic Chou និង​ប្រពន្ធ Reen Yu ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​នា​ទីក្រុង​តៃប៉ិ​កាល​ពី​ថ្ងៃ​ទី ២៩​ខែ​មីនា។ តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​ពាក់​ម៉ាស​បិទ​មុខ​ដើម្បី​ជៀស​​​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ។ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ភរិយា​របស់ Vic Chou កំពុង​ពពោះ​នៅ​ខែ​ទី​១។

 

គួ ចាឡឺយ ឡើង​តំណែង​ឪពុក​ខណៈ​ប្រពន្ធ​​ទម្ងន់​កូន​ដំបូង

 

រសៀល​ថ្ងៃ​ទី ៦ ខែ​មេសា តំណាង​ក្រុមហ៊ុន​របស់ តួ​រឿង “ស្នេហា​៤​ដួង” បាន​ចេញ​មុខ​បកស្រាយ​រឿង​នេះ​តាម​រយៈ​ទូរសព្ទ។ “Vic Chou កំពុង​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​ឪពុក​ល្អ​មួយ​រូប។ ពួក​យើង​សុទ្ធ​តែ​បាន​ជូន​ពរ​ដល់​គ្រួសារ​លោក​ដែល​នឹង​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​នា​ពេល​ខាង​មុខ”។ យ៉ាងណាមិញ តំណាង​រូប​នេះ​បាន​បដិសេធ​នឹង​និយាយ​បន្ថែម​ពី​រឿង​ពពោះ​របស់ Reen Yu។

 

Sina បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា Vichouនិង​ប្រពន្ធ​មាន​គម្រោង​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​លំដាប់​ថ្នាក់​ខ្ពស់​មួយ​នៅ​ទីក្រុង​តៃប៉ិ​ដែល​ជា​មន្ទីរ​ពេទ្យ​ប្រពន្ធ​​តារា​ចម្រៀង Jay Chou សម្រាល​កូន​កាល​ពី​ឆ្នាំ​ទៅ៕

 

ចុចអាន៖លី តឺហួរ​ ចេញ​មុខ​បដិសេធ​រឿង​ប្រពន្ធ​មាន​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing