អតីត Freshie boy លេខ១ ថៃ នរៈពិទូ ​ចូល​រោងការ​ហើយ

អតីត Freshie boy ឆ្នាំ ២០០៦ លេខ១ លោក  ថៃ នរៈពិទូ បាន​ចូល​រោងការ​នៅ​ថ្ងៃ​នេះ​ហើយ នេះ​បើ​តាម​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ។

 

អតីត Freshie boy លេខ១ ថៃ នរៈពិទូ ​ចូល​រោងការ​ហើយ

 

​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​ម្ដាយ​របស់​អតីត​ Freshie Boy រូបនេះ ជា​អ្នក​​បង្ហោះ​ពី​រូបភាព​នៃ​កម្មវិធី​មង្គលការ​កូន​ច្បង​រូប​នេះ​ផ្ទាល់​តាំងពី​ ល្ងាច​ម្សិលមិញ​ម្ល៉េះ​ដោយ​បាន​សរសេរ​រៀបរាប់​ខ្លះ​ៗ​ក្នុង​ន័យ​ថា ថៃ នរៈពិទូ ពិតជា​ចូល​រោងការ​មែន។

 

អតីត Freshie boy លេខ១ ថៃ នរៈពិទូ ​ចូល​រោងការ​ហើយ

 

បន្ថែម​ពី​នេះ បើ​តាម​សម្ដី​អ្នក​កំដរ និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​កូន​កំលោះ គឺ​លោក បញ្ញា ពិសិដ្ឋ បាន​ប្រាប់​មុន​នេះដល់ Sabay ថា “ពិទូ ពិតជា​បាន​រៀបការ​នៅ​ថ្ងៃ​នេះ​មែន ​ដោយ​ពេល​ល្ងាច​រៀបចំ​នៅ​គេហដ្ឋាន​ខាង​ស្រី និង​ព្រឹក​នេះ​នៅ​អាគារ​កោះពេជ្រ។” លោក​បាន​បន្ត​ទៀត​ថា​កម្មវិធី​ទាំងមូល​ គឺ​រៀបចំ​នៅ​កោះពេជ្រ​អាគារ L តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​ទទួល​ភ្ញៀវ​ល្ងាច​តែ​ម្ដង។

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ Facebook បញ្ញា ពិសិដ្ឋ