អតីតបេក្ខភាព​​ Cambodian Idol ​មាស​​ មុន្នី​រាជ រអ៊ូ​រឿង​ជីវភាព

មាស មុន្នី​រាជ​ អតីត​ Cambodian Idol ដែល​ស្ថិត​ក្នុង​​ចំណោម​​6​នាក់​ចុង​ក្រោយ ថ្លែង​មក​កាន់ Sabay ថា​​ សព្វ​ថ្ងៃ​​ លោក​កំពុង​ពិបាក​រឿង​ជីវភាព​ ដោយសារ​ស្ងប់​ស្ងាត់​​មិនសូវ​​បាន​ឡើង​​ប្រគំ​តន្ត្រី​នានា​។

 

” Concert អី​មិន​សូវ​មាន​ទេអូន ហើយតាំង​ពី​​ចប់ Cambodian Idol មក​​​ មាន​ការងារ​ក្រៅ​ដែរ ប៉ុន្តែ​តិច​តួច​ Concert តាម​ខេត្ត​ក៏​មិន​សូវ​មាន​ដែរ​។ ដូច្នេះ​​​អ្វី​ៗ​គ្រប់​យ៉ាង​យើង​ត្រូវ​តែ​ខំ​ដោយ​ខ្លួន​ឯង បើ​បង​មិន​ខំ​គ្មាន​អ្នក​ណា​មក​ជួយ​យើ​ង​ទេ”។

 

អតីតបេក្ខភាព​​ Cambodian Idol ​មាស​​ មុន្នី​រាជ រអ៊ូ​រឿង​ជីវភាព

 

ក្រោយ​ពេល​ធ្លាក់​​ពី​កម្មវិធីប្រឡង ​មិន​សូវ​មាន​សកម្មភាព​ចេញ​ច្រៀង​ដូច​បេក្ខភាពឯទៀត ដែល​ធ្លាក់​ដូច​គ្នា ព្រម​ទាំង​​​ការងារ​មាន​តែ​មួយ​កន្លែង គឺ​ច្រៀង​​ពេល​យប់​នៅ​ហាង​មួយ​​ ​ក្នុង​រាជធានី​ភ្នំពេញ​ យុវជន​មក​ពី​ខេត្ត​កំពង់​ចាម រូប​នេះ ប្រាប់​ថា លោក​កំពុង​ប្រឈម​នឹង​ការ​លំបាក។

 

“ពេល​នេះ​ខ្ញុំ​ច្រៀង​នៅ​​​ហាង​ មួយ​កន្លែង ហើយ​ក៏​កំពុង​តែ​ស្វែង​រក​បន្ថែម​ទៀត ​​បើ​រក​មិន​បាន​​ច្បាស់​ជា​ដាច់​បាយ​ហើយ(សើច)”។

 

ដោយ​ឡែក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ក្រោយ​ចប់​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ អតីត​​បេក្ខភាព​កម្ម​វិធី Cambodian Idol នេះ​បញ្ជាក់​ថា​នឹង​មាន​​បទ​ចម្រៀង​ថ្មី​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង៕

 

អត្ថបទ៖ ថា ម៉ាលីដា

រូប​ភាព៖ ហ្វេសប៊ុក មុន្នីរាជ