​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​

6 Videos


​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត សៀមរាប បានចាប់ផ្តើម​ត្រួសត្រាយ​កូនឈើ ដើម្បី​ជួសជុល​ទំនប់​ថ្នល់​ដាច់​សម្រាប់ ទប់ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ។ ការសម្រេច​ជួសជុល​នៅពេលនេះ​គឺ​យោង ​ទៅតាម​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ចុង​​ឆ្នាំ ២០១៥ កន្លងទៅ ។ ការជួសជុល​នេះ គ្រោង​នឹង​ចំណាយពេល​ប្រហែល ១ ខែ​ទើប​រួច​រាល់ ។

​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​

​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​

ឯកឧត្តម ហង់ ពៅ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​បញ្ជាក់​​ឲ្យ​ដឹងថា ប្រជាជន​បានស្នើ​មក​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ជួយ​ជួសជុល​ទំនប់ទឹក​បុរាណ​​នេះ​ឡើងវិញ ដោយ​ពួកគាត់​យល់ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ក្រុម​ជំនាញ​ដែល​ធ្លាប់​​ធ្វើការ​ស្តារ និង ជួសជុល​ប្រព័ន្ធ​ទឹក​បុរាណ​ជាច្រើន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។ ឥឡូវ​ក្រុមការងារ​សម្រេច​ជួសជុល​ហើយ ដោយ​កម្លាំង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម ហើយ​យើង​បញ្ជូន​អ្នកបច្ចេកទេស​ទៅ​ប្រចាំការ​នៅលើ​ភ្នំ​ផ្ទាល់​តែម្តង ។

​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​

ការងារ​នេះ​​ក៏មាន​ការចូលរួម​ផងដែរ ពី​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សហគមន៍ និង បេតិកភណ្ឌ​អង្គរ​​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហៅ​កាត់​ថា ACHA និង មូលនិធិ​បុរាណវិទ្យា សម្រាប់​ការ​​អភិវឌ្ឍ (ADF) ។ នេះ​គឺជា​ទស្សនវិស័យ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​តម្រូវការ​នានា​របស់​ស​ហគ​មន៍​ប្រជា​ពល​​រដ្ឋ ជាពិសេស​គឺ​ការលើកកម្ពស់​សុខុមាល​ភាព និង ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។

​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​

​ឯកឧត្តម​បញ្ជាក់ថា ទំនប់​នេះ​ត្រូវបាន​បុព្វបុរស​ខ្មែរ​សាងសង់​មុន​សម័យអង្គរ ដើម្បី​ទប់ទឹក​ប្រើប្រាស់​ដូចនឹង​បារាយណ៍ ដែល​យើង​ឃើញ​សព្វថ្ងៃ​នេះដែរ ។ តែ​ដោយ​​ទំនប់​នេះ​បាន​បាក់​ខូច​លែង​ប្រើប្រាស់​កើត ទើប​សហគមន៍​ប្រជាពលរដ្ឋ​បានស្នើ​មក​​អ្នកជំនាញ​យើង​តាមរយៈ ADF ដើម្បី​ឲ្យ​យើង​ជួយ​ជា​បច្ចេកទេស​ដល់​ពួកគាត់ ។ យើង​រីករាយ​នឹងចូលរួម​ជាមួយ​ពួកគាត់ ព្រោះនេះ​ជា​តម្រូវការ​ផ្ទាល់​របស់​ប្រជាជន ទំនប់​នេះ​នឹង​ជួយ​រក្សា​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​​ក៏​ជា​ជម្រាប​ទៅ​ស្ទឹង​សៀមរាប និង ស្ទឹង​ផ្សេងទៀត នៅ​រដូវប្រាំង ដែលមាន​ប្រភពពី​​ភ្នំ​គូលែន​ដែរ ។​

​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​

​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​អ្នកបច្ចេកទេស ហើយ​គម្រោង ACHA ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ជា​អ្នកផ្តល់​មធ្យោបាយ ធ្វើការ​ជាមួយ​ពួកគាត់ ដើម្បី​ជួសជុល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។ យើង​សប្បាយ​ចិត្តត្រង់​ថា វា​ជា​គំនិត​ដែល​ពួកគាត់​បានលើកឡើង ដោយ​ខ្លួនឯង ហើយក៏​បញ្ជាក់​ពី​ការចូលរួម​របស់​សហ​គម​ន៍ ក្នុង​ការងារ​អភិរក្ស​ដែរ ៕​សុថា​ត់​

​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​