រអិល​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​ ៣​ ​បែកក្បាល​ និង បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ​

6 Videos


​ភ្នំពេញ : បុរសជា​កម្មករ​ជាងដែក​ម្នាក់​បាន​រងរ​បួស​បាក់​ជើងឆ្វេង ៣ កង់ និង បែកក្បាល​ធ្ងន់​សង្ស័យថា​គាត់​ខ្យល់គ ព្រោះ​បន្ទាប់ពី​ចប់​ការងារ​ពី​ម៉ោង ៦ រសៀល​រហូតមកដល់​ម៉ោង​កើតហេតុ ជនរងគ្រោះ​នៅ​មិនទាន់​ហូបបាយ​នៅឡើយ​ទេ ហើយ​បាន​រអិល​ជើង​ធ្លាក់​ពី​ផ្ទះ​ជាន់​ទី ៣  មកដល់​ដី ។

រអិល​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​ ៣​ ​បែកក្បាល​ និង បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ​

រអិល​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​ ៣​ ​បែកក្បាល​ និង បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ​

​ហេតុការណ៍​ ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០ នាទី​យប់​ថ្ងៃទី ៣ មេសា ២០១៦ នៅ​ចំណុច​ផ្ទះល្វែង​គេ​ឱ្យ​ជួលជុល​ក្នុង​បុរី​ញ៉ូ​ថោ​ន ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ បុរសរងគ្រោះ​មានឈ្មោះ ហ៊​ន ហឿន អាយុ ៤០ ឆ្នាំ​មុខរបរ​កម្មករ​ជាងដែក ស្នាក់នៅ​កន្លែងកើតហេតុ មាន​ទីលំនៅ​ភូមិពាល​ទូល ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល ។​ ​តាម​ប្រភពពី​ប្អូនថ្លៃ​ដែល​ធ្វើការ​ជាមួយគ្នា​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ បន្ទាប់ពី​ចប់​ការងារ​នៅ​ម៉ោង ៦ ល្ងាច ហើយ​គាត់​ជា​ប្អូនថ្លៃ​បាន​ទៅ​ទិញ​បាយ​ម្ហូប យកមក​ហូប​ជុំគ្នា តែ​ជនរងគ្រោះ​មិនបាន​ហូបបាយ​នោះទេ ព្រោះថា​អត់​ស្រួលខ្លួន សុំ​ឡើងទៅ​ងូត​ទឹកស​ម្រា​ន​មុន​ហើយ ។ លុះដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​ឮថា​មាន​មនុស្ស​ធ្លាក់​ពីលើផ្ទះ ដល់ពេល​គាត់​ចេញមក​មើល​ទើប​ដឹងថា​ជា​បងថ្លៃ​ខ្លួនឯង ក៏បង្ក​ឱ្យមាន​ការ​ភ្ញ​កាក់​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ទូរស័ព្ទ​ទាក់ទង​ទៅ​ សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះមក​មើល​នៅ​កន្លែង​តែម្តង ។​

រអិល​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​ ៣​ ​បែកក្បាល​ និង បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ​

​ក្រោយពេល​កើតហេតុ  ជនរងគ្រោះ​ត្រូវ​រថយន្ត​ក្រុម​សង្គ្រោះ​អង្គភាព ៧១១ មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕

                                       ( ប្រភព : TV5 )