ផ្ទុះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​លាង​រថយន្ត​យីហោ «​ស្អាត​ពេញចិត្ត​»

6 Videos


​ភ្នំពេញ : មនុស្ស​ចំនួន ៣ នាក់ បាន​រងរបួស​ធ្ងន់ និង ស្រាល ដោយ​ក្នុងនោះ​ស្ត្រី​ម្នាក់ របួសធ្ងន់​បាក់ជើង ហើយ​ក្មេងស្រី​ម្នាក់ និង បុរស​ម្នាក់ទៀត​រងរ​បួស​ស្រាល  ដោយសារតែ​កម្ម​ករលា​ង​រថយន្ត​ម្នាក់ បើករថយន្តហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ដែល​ភ្ញៀវ​បើក​យកទៅ​លាង ថយក្រោយ​ជ្រុល​ទៅបុក​សរសរ​រោង រួច​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ចំនួន ២ គ្រឿង​ទៀត ដែល​មួយគ្រឿង​កំពុងធ្វើដំណើរ​តាមផ្លូវ និង មួយគ្រឿង​ទៀត​កំពុង​ចត​ស្ងៀម កាលពី​វេលា​ម៉ោង ១០ និង ៣៥ នាទី​ព្រឹក ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៣ ត្រង់ចំណុច មុខ​ទីតាំង​លាង​រថយន្ត យីហោ ស្អាត​ពេញចិត្ត ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ផ្ទុះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​លាង​រថយន្ត​យីហោ «​ស្អាត​ពេញចិត្ត​»

ផ្ទុះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​លាង​រថយន្ត​យីហោ «​ស្អាត​ពេញចិត្ត​»

​ជនរងគ្រោះ​ទាំង ៣ នាក់ មាន​ប្តី​ប្រពន្ធ និង កូនស្រី​ម្នាក់ ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ សន្លប់​ស្តូក នៅ​កន្លែង ប្តី និង កូនរង​របួសស្រាល ។ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​-១២៥ ស៊េរី ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-6633 ។ ចំណែក​មូ​តូ​មួយគ្រឿង​ទៀត ដែល​ម្ចាស់​ចត​ស្ងៀម ហើយ​រថយន្ត​បង្ក ថយ​បុក​ដែរនោះ ម៉ាក​ហុងដា ឌ្រី​ម សេ​-១០០ ស៊េរី​ចាស់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប – 2263 ភព​1 ។

​ដោយឡែក​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1517 ជា​កម្មសិទ្ធិ​របស់ ឈ្មោះ ហេង រស់ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​ជា​មន្ត្រី​ប្រចាំ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​នៃ​ក្រសួង​សាធារណៈការ និង ដឹកជញ្ជូន មាន​ទីលំនៅ​ផ្លូវជាតិ​លេខ ១​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ៕

                                                                          ( ប្រភព : TV5 )