‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬

6 Videos


​កាលពី​យប់​ថ្ងៃទី​០៧ មេសា ២០១៦ កន្លងទៅនេះ​មាន​ករណី​អគ្គីភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ ស្ទឹង ត្រែង ខេត្តស្ទឹងត្រែង បណ្តាល​ឲ្យ​តូប​លក់ដូរ​ក្នុង​ផ្សារ​ចំនួន ១២២០ តូប​ត្រូវ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង ។ ​គេ​មិនទាន់​ដឹងថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ បណ្តាលមកពី អ្វី​នោះទេ ប៉ុន្តែ​វា​បាន ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​អាជីវករ​យ៉ាងច្រើន​មហាសាល​ក្លាយជា​ផេះ​តែមួយ​ប៉ព្រិចភ្នែក ។ ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​នេះ​បាន​កើតឡើង​នៅវេលា​យប់ គឺ​ម៉ោង ១០ និង​១០ នាទី យប់ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ ។

‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬

‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬

រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្តស្ទឹងត្រែង ៣ គ្រឿង រថយន្ត​ដឹក​ទឹក​របស់​មន្ទីរ​សាធារណការ ២ គ្រឿង និង រថយន្ត​ដឹក​ទឹក​របស់​ពលរដ្ឋ ៣ គ្រឿង ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​មកពី​ខេត្តក្រចេះ​ផងដែរ បាន​ចូលរួម​សកម្មភាព​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​ផ្សារ​នេះដែរ ប៉ុន្តែ​ពុំមាន​សមត្ថភាព​គ្រប់គ្រង​សភាព ការណ៍​នោះឡើយ ។​ ​មូលហេតុ​គ្រប់គ្រង​សភាពការណ៍​មិនបាន ក៏​ដោយសារតែ​អណ្តាតភ្លើង​ឆាបឆេះ​លឿន​ខ្លាំងពេក ព្រមទាំង​មានការ​ផ្ទុះ​ធុង​ហ្គាស​កើតឡើង​ព្រម​គ្នា ។​ ​ពេល​កើតហេតុ​អាជ្ញាធរ​បានត្រឹមតែ​យក​អេស្កាវ៉ាទ័រ​កាយ​ពង្រាប​តូប​សងខាង​ផ្សារ​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ភ្លើង​ឆេះ​រាល​ទៅកាន់​លំនៅឋាន​ពលរដ្ឋ​ដែល​នៅក្បែរ​ផ្សារ​នោះ​តែប៉ុណ្ណោះ ។

‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬

ក្នុងករណី​ឆេះ​ផ្សារ នេះ​បណ្តាល​ឲ្យ​តូប ១២២០ តូប​រង​ការខូចខាត ។​ ​មហាជន​បាន​លើក​ជា​ចំនុច​គួរ ពិចារណារ​រឿង​ឆេះ​ផ្សារ​មិនមែន​ទើប​លើ​ក​ទី ១ ទេ​ពោលគឺ ច្រើន លើ​កមក​ហើ​យ​តែ​មិនមែនជា​ពេល​បន្ទោស​គ្នា​ទេ សំខាន់​ត្រូវ​រក​វិធី​ដើម្បី​ជួយ​វិញ ព្រោះ​ឡានទឹក​នៅតាម ខេត្ត​មិន​ច្រើន​ដូច​នៅ​ភ្នំពេញ​ទេ ម្ចាស់​ផ្សារ​ត្រូវ​ប​ង្កើ​ត​ប្រព​ន្ធ័​ការពារ​អគ្គិភ័យ​ដោយ​ខ្លួនឯង មិនមែន​មាន ត្រឹមតែ​បំពង់​ពន្លត់​អគ្គិភ័យ​ដែល​ដាក់​គ្រប់​តូប​លក់ដូរ​តែ​ជា​ខ្សែបណ្តាញ​ទឹក​ដែល​អូស​កំលាំង​ដោយ​ម៉ាសុីន​បូមទឹក​នៅ​គ្រប់​ជ្រុង​របស់​ផ្សារ​ដែលមាន​ទុយោ​អាច​អូស​បាន​ពី​ជ្រុង​មួយ​ទៅ​ជ្រុង​មួយ រួមទាំង កាណុង បាញ់​ទឹក គ្រប​ពី​លើផង ប្រើ​ទឹក​អណ្តូង​រឺ​យក​ប្រភពពី​ទឹកទន្លេ​នៅក្បែ​នោះ របស់​ដែល​ត្រូវការ មាន​ម៉ា​សុីន​បូមទឹក ៤ ម៉ា​សុី​ន ទុយោ​វែង​ដែល​អូស​កាត់​ផ្សា​ពី​ម្ខាង​ទៅ​ម្ខាង​បាន​ភ្ជាប់​ជាមួយ​បណ្តាញទឹក និង ត​ទុយោ​ទីប​នៅ​ពី​លើ ទុក​បាញ់​គ្រប​ពី​លើអោយគេ​រៀបចំ​ទៅ​ដើ​ម្បី​ការងារ​ពន្លត់​អគ្គិភ័យ​បាន​ទាន់ ពេល​ហើយ​អាជីវករ​ត្រូវ​ប្រ​យ​ត្ន័​បន្ថែម​ទៀតផង​ទើប​មាន​សុវត្ថិភាព ៕ ដេវីត​

‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬‪‎​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​នៅ​ផ្សារ​ស្ទឹងត្រែង​‬​អស់ ១២២០ តូប ‬