មនុស្ស​ឬក៏​មិនមែន កាំភ្លើង​បាញ់​សុស​ខ្នង​តែ​មិន​ស្លាប់​

6 Videos


ជា​រឿង​មួយ​កម្រ​ឃើញ​និង​ជួបប្រទះ​ណាស់​ដែល​បុរស​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​លបលួច​បាញ់​ពីក្រោយ​ជាច្រើន​គ្រាប់​តែ​បែរជា​មិន​ធ្លាយ​និង​មិន​ស្លាប់​ឡើយ​។​​វា​ជា​រឿង​ដែល​កើតឡើង​នៅឯ​ប្រទេស​ថៃ​ដែល​ត្រូវបាន​គេ​និយាយថា​បុរស​ម្នាក់​ក្នុង​រូបភាព​នេះ​គ្រាន់​តែមាន​ព្រះ​ពាក់​នៅ​នឹង​ក​ខ្លួន​ប៉ុណ្ណោះ​តែ​បែរ​ជាមាន​បារមី​តាម​ជួយ​ថែរក្សារ​មិន​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ស្លាប់​ដោយ​គ្រាន់តែ​របួស​ព្រោះ​តែមាន​ខ្មាន់កាំភ្លើង​លបលួច​បាញ់ប្រហារ​ពីក្រោយ​។​

មនុស្ស​ឬក៏​មិនមែន កាំភ្លើង​បាញ់​សុស​ខ្នង​តែ​មិន​ស្លាប់​

មនុស្ស​ឬក៏​មិនមែន កាំភ្លើង​បាញ់​សុស​ខ្នង​តែ​មិន​ស្លាប់​

​ ​
​ឃើញ​ហេតុការណ៍​បែប​នោះ​មាន​អ្នកខ្លះ​គេ​ក៏​ជឿ​លើ​បារមី​តែ​ខ្លះ​ថា​ជា​សំណាង​និង​ខ្លះ​ថា​មិនគួរ​ឲ្យ​ជឿ​និង​ជា​រឿង​ហួសហេតុ​…​។​

មនុស្ស​ឬក៏​មិនមែន កាំភ្លើង​បាញ់​សុស​ខ្នង​តែ​មិន​ស្លាប់​
​ ​
​សម្រាប់​ប្រជាជន​ខ្មែរ​កាលពី​សម័យ​ដើម​គេ​មាន​ជំនឿ​ទៅលើ​រូប​ព្រះ​,​ចែកាច់ ,​ខ្នាយតាន់ ,​ខ្នាយ​ជុំ ក្រឡង់​,​ចង្កូមខ្លា​និង​រប​ស់ស​ក្ត័​សិទ្ធ​មួយចំនួនទៀត​ដែល​ខ្មែរ​យើង​តែងតែ​មានជំនឿថា​មាន​បារមី​ខ្លាំងពូកែ​នៅពេល​ស្រុក​កើតមាន​កល​យុគ​ឬ​សង្គ្រាម​ម្តងៗ​គេ​យកមក​ពាក់​ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​សត្រូវ​បាញ់​ត្រូវ​ឬ​កាប់​ចាក់​មុត​ជាដើម​៕ ដេវីត