Facebook មាន​កន្លែង​​លាក់​សារ​​សម្ងាត់​មួយ ដែល​មនុស្ស​ភាគ​​ច្រើន មិន​ដឹង​ទាល់​​តែសោះ!

យើងជឿជាក់ថា ប្រិយមិត្តភាគច្រើន ប្រាកដ​ជា​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា ពេល​ខ្លះ មើល​សារ​ដែល​គេផ្ញើ​មក​ខ្លួន តាមរយៈ Facebook មិន​ឃើញ ទាំង​ដែល​ភាគី ដែល​បាន​ផ្ញើ​មក ថាបាន​ផ្ញើ​មកកាន់ គណនី​ច្បាស់​ហើយ។ ហើយរឿងនេះដែរ យើងក៏សូមបញ្ជាក់ដែរថា វាមិនមែនជាបញ្ហា ធំដុំអ្វីនោះទេ តាមពិតទៅ វាគ្រាន់តែជា Privacy ដែល Facebook កំណត់តែប៉ុណ្ណោះ ដោយវាត្រូវបាន រក្សាទុក នៅក្នុងកន្លែង​សម្ងាត់ មួយផ្សេងទៀត ហៅថា Messages Request។

Facebook មាន​កន្លែង​​លាក់​សារ​​សម្ងាត់​មួយ ដែល​មនុស្ស​ភាគ​​ច្រើន មិន​ដឹង​ទាល់​​តែសោះ!

ចំពោះមូលហេតុ ដែលវាត្រូវរក្សាទុក ទៅក្នុង Messages Request នេះ គឺកើតឡើងដោយសារ ភាគី​ម្ខាង​ទៀត ដែលមិនទាន់ ក្លាយជា Friends របស់អ្នកនោះ បានផ្ញើ​សារមកអ្នក ហេតុដូចនេះ ដើម្បី​រក្សា​សុវត្ថិភាព Facebook បានធ្វើការ បែងចែកវា ទៅក្នុង Messages Request តែម្តងទៅ ដើម្បីជួយ​ទប់​ស្កាត់ អ្នកដែលមិនមាន បំណងល្អ មកលើយើង។ ដូចនេះ ដើម្បីចូលទៅមើលសារ អ្នកដែលបានផ្ញើ​មក​យើង តែមិនឃើញនោះ សូមចូលទៅបើក កម្មវិធី Messenger (សម្រាប់ស្មាតហ្វូន) ទាំងអស់គ្នា រួច​អនុវត្ត តាមសេចក្តីណែនាំ ខាងក្រោមនេះ!

  • ពេលបើក Messenger ហើយៗ សូមចុចលើប៊ូតុង Settings នៅក្នុងកម្មវិធី Messenger នោះ
    • ចុចលើ People
    • ចុចលើ Message Requests រួចនឹងឃើញ សារដែលបានផ្ញើ ជាក់ជាមិនខាន!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយ​អាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាត​ហ្វូន​ទាំង​ពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយ​កាមេរ៉ា​មាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

Facebook មាន​កន្លែង​​លាក់​សារ​​សម្ងាត់​មួយ ដែល​មនុស្ស​ភាគ​​ច្រើន មិន​ដឹង​ទាល់​​តែសោះ!

ដូចនេះ ពេលឃើញសារទាំងនោះ លោកអ្នកគ្រាន់តែ ចុចលើវា នឹងអាចបើកមើលបានហើយ ហើយ​ប្រសិន​បើ មានអ្នកស្គាល់គ្នា បានឆាតមកអ្នក តាមរយៈ Messages Request នេះដែរនោះ លោកអ្នក គ្រាន់តែ ចុចលើសារនោះ រួចចុចពាក្យ Accept នឹងអាចឆ្លើយឆ្លងគ្នា ក្នុងឆាត​ធម្មតាបានតែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

Facebook មាន​កន្លែង​​លាក់​សារ​​សម្ងាត់​មួយ ដែល​មនុស្ស​ភាគ​​ច្រើន មិន​ដឹង​ទាល់​​តែសោះ!

  • ដោយ: Mai
  • 11:25 AM, 08 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ