គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​

6 Videos


​ទោះបីជា គៀត សុ​វណ្ណា​ឡាង បាន​បាត់បង់​តំណែង​ជា​តួឯក​ស្រី​នៅក្នុង​ភាពយន្ត​ភាគ​ដ៏​ធំ​មួយ​ក្តី តែ​នាង​ក៏មាន​ឱកាស​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​នៅក្នុង​រឿង​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​វត្តមាន​ថ្មី​របស់​នាង​នៅក្នុង​រឿង « វាសនា​កូនភ្លោះ » អាច​នឹងធ្វើ​ឲ្យ​នាង​លេចមុខ​លេច​មាត់​ខ្លាំង​ឡើងវិញ ។

​កៀត សុ​វណ្ណា​ឡាង ចាប់ផ្តើម​ល្បីល្បាញ​ឡើងវិញ បន្ទាប់ពី​នាង​មាន​វត្តមាន​នៅក្នុង​រឿង «​ម៉ែ​ដោះ​ក្រមុំ »​ដែល​បានដាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ បាយ័ន នាពេល​កន្លងមក ទស្សនិកជន​ជាច្រើន​ពេញចិត្ត និង សរសើរ​ពី​ស្នាដៃ​សម្តែង​របស់​នាង​នៅក្នុង​រឿងនេះ ។

គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​

គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​

​សម្រាប់​រឿង «​វាសនា​កូនភ្លោះ » គៀត សុ​វណ្ណា​ឡាង ត្រូវ​សម្តែង​ជា​តួអង្គ​កូនភ្លោះ​ដែលមាន​មុខមាត់ ដូចគ្នា​បេះបិទ ចំណែកឯ​តួឯក​ប្រុស​វិញ​គឺ​សម្តែង​ដោយ​បុរស​សង្ហារ ខាត់ វៃ​ហុំ​ា​ង ។ បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​ស្គាល់គ្នា​ជាមួយ គៀត សុ​វណ្ណា​ឡាង បាន​ឲ្យ​ដឹងថា គៀត សុ​វណ្ណា​ឡាង សង្ឃឹម​ខ្លាំង​នៅក្នុង​រឿងនេះ ពីព្រោះ​ទាំង​ការថត​និង​ការដឹកនាំ​គឺ​ផលិតឡើង​យ៉ាង​សំរិតសំរាំង ។ នៅក្នុង​រឿងនេះ​ដែរ គៀត សុ​វណ្ណា​ឡាង ទទួលបាន​តំលៃ​ខ្លួន​ខ្ពស់​គួរសម ។

គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​

​រឿង «​វាសនា​កូនភ្លោះ »​នេះ​គឺ​កំពុងតែ​ថត ហើយ​នឹងដាក់​បញ្ចាំង​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍ CTV8 ។ ​បើ​និយាយ​ពីបទ​ចម្រៀង​វិញ​នៅក្នុង​ឆ្នាំ ២០១៦ នេះ គៀត សុ​វណ្ណា​ឡា នៅ​ពុំទាន់​មាន​បទ​ចម្រៀង​មួយ ណា ដែល​ល្បីល្បាញ​ខ្លាំង​នោះទេ ប៉ុន្តែ​នាង​នៅតែ​ជា​អ្នកចម្រៀង​នៅក្នុង​ផលិតកម្ម ភ្លេង​រីខ​ត ដដែល ។ ដោយសារ​វិស័យ​ចម្រៀង​របស់ គៀត សុ​វណ្ណា​ឡាង មិនសូវ​ដើរទៅ​មុខ ទើប​នាង​ខំប្រឹងប្រែង ពង្រឹង​វិស័យ​សម្តែង​ឡើងវិញ ពីព្រោះ​កន្លងមក នាង​ធ្លាប់ជា​តារា​សម្តែង​ល្បី​ល្បា និង មានការ​គាំទ្រ ច្រើន ប៉ុន្តែ​ក្រោយពី​ក្លាយជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម ភ្លេង​រីខ​ត នាង​បាន​ផ្អិ​ប​អាជីព​សម្តែង​ចោល អស់​រយៈពេល​ជាច្រើន​ឆ្នាំ មកហើយ ៕ អា​លី​ណា​

គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​គៀត សុ​វណ្ណា​ឡាង ផ្តល់​ក្តី​សង្ឃឹមខ្លាំង​លើ​រឿង​«​វាសនា​កូនភ្លោះ​»​