សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!

6 Videos


​ក្រោយពី​មានកូន​ភ្លោះ​ជា​ចំណងដៃ គេ​សំគាល់​ឃើញ ឈិន សុធា​រី ជា​ភរិយា បានបង្ហាញ​អារ​ម្ម​ណ៏ មិន​សប្បាយចិត្ត​ចំពោះ​ស្វាមី​លោក សុវណ្ណ មករា ។ បើទោះបីជា​ពួកគេ​ទើប​រៀបការ​បាន​មួយរយៈ​ខ្លី​ក៏ដោយ ។ ក្នុងនោះ​លោក សុវណ្ណ មករា បាន​អះអាងថា លោក​មិនមាន​ការខឹង​សម្បារ​ឬក៏​អាក់អន់ចិត្ត​ចំពោះ​ភរិយា​នោះទេ ។​ ​បើ​គិត​មកដល់ពេលនេះ គូ​ស្វាមីភរិយា​អ្នកសិល្បៈ​មួយគូរ​នេះ ទើប​រៀបការ​បាន​ប្រមាណ​ជិត​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ។

សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!

សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!

ពេលនេះ​ដែរ ពួកគេ​ទទួលបាន​ចំណងដៃ​កូនភ្លោះ​ប្រុស​ស្រី​ចំនួន​ពីរ​នាក់ ដែល​ពេលនេះ​ទារក​ទាំងពីរ​មាន​សុខភាព​ល្អប្រសើរ​ជាធម្មតា ។ ដែល​កូនប្រុស​មានឈ្មោះ​ថា សុវណ្ណ​មករា ភូ​រា​នុ និង កូនស្រី​ឈ្មោះ សុវណ្ណ​មករា ដា​រិ​យ៉ា ។ លោក សុវណ្ណ មករា បាន​អះអាងថា ក្រោយពី​ក្លាយជា​ឪពុក​របស់គេ លោក​មាន​អារ​ម្ម​ណ៏​សប្បាយចិត្ត ទោះបីជា​ធ្វើការ​ងារ​នឿយហត់​យ៉ាងណាក៏ដោយ អោយតែ​បានឃើញ​មុខ​កូន​ទាំងពីរ​គឺ​កក់ក្តៅ​តែម្តង ។ ស្របពេល​សម្រាលកូន​មិនទាន់បាន​ប៉ុន្មាន​ផង គេ​តែងតែ​ឃើញ ឈិន សុធា​រី បង្ហោះ​សារ​ថ្លាថ្លែង​ពី​ភាពមិន សប្បាយចិត្ត​នៅពេលដែល​ប្តី​មិន​នៅក្បែរ ដែល​ពេលខ្លះ​នាង​ថែមទាំង​សរសេរថា ចង់​ទិញ​ច្រ​វ៉ា​ក់ដា​ក់លោក សុវណ្ណ មករា ថែមទៀត ។​

សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!

​ទាក់ទង​ជាមួយ​រឿងនេះ លោក សុវណ្ណ មករា បាន​ទទួលស្គាល់ថា ភរិយា​របស់លោក​ពិត​ជា​មិន​សប្បាយចិត្ត និង រូបលោក​ពិតមែន ។ ដោយសារ​រាល់ថ្ងៃ​លោក​ទៅធ្វើ​ការ​នៅផ្ទះ​ម្តាយ​របស់លោក​រហូតដល់​ម៉ោង​មួយ​ឬ​ពីរ​យប់ ព្រោះ​គិតថា ជា​ការងារ​ខ្លួនឯង​ប្រឹង​ធ្វើអោយ​ឆាប់​ចប់ ។ លោក​ប្រឹងប្រែង​រកប្រាក់​ដើម្បី​ទុក​សម្រាប់​កូនៗ ព្រោះ​នៅពេលដែល​អត់លុយ​ចាយ​គេ​តែងតែ​និយាយថា មនុស្ស​ប្រុស​អន់ ។ ទោះបីជា​យ៉ាង នេះ​ក្តី លោក សុវណ្ណ មករា បាន​អះអាងថា មិនមាន​ការខឹង​សម្បា​រ​ជាមួយ ឈិន សុធា​រី ជា​ភរិយា​នោះទេ ។ ចំណង ស្នេ​ហ៏​របស់លោក​នៅ​ដដែល ។

សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!

«​ខ្ញុំ​តែងតែ​ឆ្ងល់​និង​សួរ​គាត់​ថា បង្ហោះ​ពាក្យ​ហ្នឹង​ធ្វើ​អ្វី តែ​គាត់​ប្រាប់ថា សរសេរ​លេង ។ តែ​យ៉ាងណា​ខ្ញុំ​មិន​អន់ចិត្ត​អ្វី​ទេ មនុស្ស​ស្រី​តែងតែ​ចង់អោយ​ប្តី​នៅក្បែរ​ខ្លួន​ជា​រឿង​ធម្មតា ។ ជា​ពិ​េ​សស​តែងតែមាន​អារ​ម្ម​ណ៏​ឆេវឆាវ​នៅពេល​ហត់​ខ្លាំង​។​តែ​ខ្ញុំ​សុខចិត្ត​អោយ​គាត់​ខឹង​មួយពេល កុំអោយ​គេ​ថា ឲ្យ​យើង​អន់​ទៅ​ថ្ងៃក្រោយ​» ។ ទាំងនេះ​ជាការ​បញ្ជាក់​របស់លោក សុវណ្ណ មករា ៕​ចេ​នី​

សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!សុវណ្ណ មករា និយាយ​ពី​មូលហេតុ ឈិន សុធា​រី ខឹង​!