គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​

6 Videos


​ការចាកចេញ​ពី​ផលិតកម្ម Diamond Music របស់ គង់ ច័ន្ទ​រដ្ឋា ធ្វើ​ឲ្យ​មាន​លេចលឺ​ពត៌មាន​ជាច្រើន​ថា មកពី​គូស្នេហ៍​របស់​នាង​ជា​អ្នក​អូសទាញ​ចង់​ឲ្យ​នាង​ចូល​ផលិតកម្ម​ថ្មី​មួយ ជាមួយគ្នា ដូច្នេះហើយ​ទើប​មួយរយៈ​ពេលនេះ គង់ ច័ន្ទ​រដ្ឋា តែងតែ​បង្ហាញ​មុខមាត់​ពិត និង ភាព​ផ្អែមល្ហែម​របស់​ខ្លូន​ជាមួយ​គូស្នេហ៍ នៅលើ​ទំព័រ Facebook ។

​មកទល់ពេលនេះ​នៅ​ពុំទាន់​មាន​អ្នកដឹង​ច្បាស់​អំពី​រឿងរ៉ាវ​ស្នេហា​របស់ គង់ ច័ន្ទ​រដ្ឋា ពិតប្រាកដ​នោះទេ ភាគច្រើន​មានតែ​មិត្តភក្តិ​ស្និទ្ធស្នាល​ប៉ុណ្ណោះ ដែល​ដឹង​ពី​រឿងនេះ ។ គង់ ច័ន្ទ​រដ្ឋា ពិតជា​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្តភក្តិ​រួម​ក្រុម​របស់ខ្លួន​ដែលមាន​ឈ្មោះថា Twin Boy នៅក្នុង​ផលិតកម្ម 7Seven Music យ៉ាងពិត​ប្រាកដ​មែន ។

គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​

គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​

​គង់ ច័ន្ទ​រដ្ឋា និយាយ​ដោយ​មិន​លាក់លៀម​ថា នាង​ពិតជា​ស្រលាញ់គ្នា​ជាមួយ Twin Boy ដែលជា​មិត្ត​រួម​ផលិតកម្ម​ពិតមែន ចំណង​ស្នេហ៍​នេះ​គឺ​កើតឡើង​ពីរ​ឆ្នាំ​មកហើយ ។ ក្នុងចំណោម Twin Boy ទាំងពីរ​រូបនេះ តើ​មួយណា​ជា​គូស្នេហ៍​របស់ គង់ ច័ន្ទ​រដ្ឋា ?​។​

​មើល​ដំបូង​ស្ទើរតែ​គ្មាន​នរណា​ដឹងថា មួយណា​ជា​គូស្នេហ៍​របស់ គង់ ច័ន្ទ​រដ្ឋា នោះទេ ពីព្រោះ Twin Boy ទាំងពីរ​នាក់ មានមុខមាត់​ដូចគ្នា​បេះបិទ ។ គង់ ច័ន្ទ​រដ្ឋា បញ្ជាក់​ប្រាប់ថា​«​គូស្នេហ៍​ខ្ញុំ​គឺជា Twin Boy បង (​ស៊ិន សុភា​) គាត់​ជាម​នុស្ស​ល្អ ចេះ​ទទួលខុសត្រូវ​ខ្ពស់ ការងារ​ហ្មត់ចត់ និង មិនចេះ​ប្រច័ណ្ឌ​ខុស​ទំនង » ។

គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​

​គង់ ច័ន្ទ​រដ្ឋា តែងតែ​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​របស់ខ្លួន រាល់ពេល​ចេញទៅ​ដើរ​កំសាន្ត​តាម​តំបន់​ទេសចរណ៍ នានា សូម្បីតែ​រូប Profile នៅក្នុង Facebook ក៏​អ្នក​ទាំងពីរ​ដាក់​រូប​ដូ​ច​គ្នា​ផងដែរ ដើម្បី​បញ្ជាក់ប្រាប់​អ្នក​គ្រប់គ្នា​ថា អ្នក​ទាំងពីរ​គឺជា​គូស្នេហ៍​និង​គ្នា ។

​ថ្វីត្បិតតែ​ចំណង​ស្នេហ៍ គង់ ច័ន្ទ​រដ្ឋា មាន​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​ក្តី តែ​នាង និង គូស្នេហ៍​នៅ​ពុំទាន់​មាន គម្រោង​រៀបការ​និង​គ្នា​នៅឡើយ​ទេ ។​

គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​

​គង់ ច័ន្ទ​រដ្ឋា ទើបតែ​ចេញពី​ផលិតកម្ម Diamond Music បាន​ជាង​មួយខែ​ប៉ុណ្ណោះ ការចាកចេញ​របស់​នា​ង​ពី​ផលិតកម្ម​ចាស់​មាន​ពត៌មាន​ជាច្រើន​បាន​និយាយថា គូស្នេហ៍​របស់​នាង ជា​អ្នក​អូសទាញ​នាង​ចេញពី​ផលិតកម្ម ចាស់ បន្ទាប់ពី​នាង​ចប់​កុងត្រា ៕ ​អា​លី​ណា​

គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​គង់ ច័ន្ទ​រដ្ឋា ស្នេហា​មិត្ត​រួម​ក្រុម​