ហេតុអ្វីបានជា បេសកកម្ម New Horizons របស់ភ្នាក់ងារ អវកាសណាសា ទៅកាន់ភពភ្លុយតូ ក្លាយជាបេសកកម្ម ដ៏គួរឲ្យចងចាំ

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា បេសកកម្មយានរុករក New Horizons ទៅកាន់ភពភ្លុយតូ របស់ភ្នាក់ងារ អវកាសណាសា បានបន្សល់ទុក នៅកេរ្តិ៍មរតកវិទ្យាសាស្រ្ត ដ៏មហិមា ហើយនេះក៏ជា ភាពជោគជ័យ ដ៏អស្ចារ្យដែលបានឆ្ពោះទៅ ដល់ទីកន្លែងដាច់ស្រយ៉ាល នៃប្រព័ន្ធព្រះអាទិត្យ។

យានរុករក New Horizons  បានធ្វើដំណើរជុំវិញ ភពភ្លុយតូ ដែលបានប្រមូលទិន្នន័យ ព្រមទាំងផ្តិតយករូប ភាពរបស់ភព និង ព្រះច័ន្ទទាំង៥ របស់វាផងដែរ។  ជាមួយគ្នានេះដែរ មន្ទីរពិសោធន៍របស់យានរុករកនេះ ត្រូវបានគេបង្កើតឡើង ដើម្បីសិក្សាស្វែងយល់ អំពីភពដាច់ស្រយ៉ាល របស់ប្រព័ន្ធព្រះអាទិត្យ ដែលនៅក្នុងនោះរួមមាន ភពភ្លុយតូ ភពណិបទូន ព្រមទាំង វត្ថុអវកាសឆ្ងាយ២ដទៃទៀត។

ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការធ្វើដំណើរជុំវិញ ភពភ្លុយតូនេះ បានបង្ហាញឲ្យឃើញថា មនុស្សស្រលាញ់ ការរុករក លំហអាកាស ដែលភាពជោគជ័យនេះ អាចជួយជំរុញឲ្យ ក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាបន្ថែមអំពីវិស័យ វិទ្យាសាស្រ្ត និង លំហអាកាស។

ជាក់ស្តែង អាកាសយានិកជនជាតិ អាមេរិកលោក Clyde Tombaugh បានរកឃើញ ភពភ្លុយតូនៅក្នុងឆ្នាំ ១៩៣០។ ក្រោយមកភពដ៏តូចនេះ ត្រូវបានគេចាត់ទុកថា ជាភពដ៏សែនឆ្ងាយ និងចំលែកមួយ នៃប្រព័ន្ធព្រះអាទិត្យ។

គួរបញ្ជាក់ដែរថា រូបភាពរបស់ភពភ្លុយតូ និង ព្រះច័ន្ទរបស់វា បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដែលស្រាវជ្រាវ ផ្នែកភពយ៉ាងខ្លាំងបំផុត។ ភពភ្លុយ ត្រូវបានគ្រប់ដណ្តប់ ដោយភ្នំទឹកកក និង ផ្ទាំងទឹកកក ព្រមទាំងជ្រលងភ្នំមួយ ចំនួននៅលើព្រះច័ន្ទឆារ៉ុន។

ហេតុអ្វីបានជា បេសកកម្ម New Horizons របស់ភ្នាក់ងារ អវកាសណាសា ទៅកាន់ភពភ្លុយតូ ក្លាយជាបេសកកម្ម ដ៏គួរឲ្យចងចាំ

ហេតុអ្វីបានជា បេសកកម្ម New Horizons របស់ភ្នាក់ងារ អវកាសណាសា ទៅកាន់ភពភ្លុយតូ ក្លាយជាបេសកកម្ម ដ៏គួរឲ្យចងចាំ