ណាសាៈ មិនមានដុំថ្ម អវកាសមកប៉ះជាមួយ នឹងភពផែនដី នៅឆ្នាំ ២០៤០ទេ

កាលីហ្វ័រញ៉ាៈ ភ្នាក់ងារអវកាសណាសា សហរដ្ឋអាមេរិក បាននិយាយថា ការគណនាជា លើកចុងក្រោយបង្អស់ បង្ហាញឲ្យឃើញថា ដុំថ្មអវកាស ឬ អាស្ទេរ៉ូអ៊ីត ដែលកំពុងតែធ្វើដំណើរ ឆ្ពោះទៅកាន់ប្រព័ន្ធ ព្រះអាទិត្យ នឹងមិនមានការគំរាមកំហែង ដល់ភពផែនដីនោះទេ។

ក្រុមអាកាសយានិក នៅកោះហាវ៉ៃ បានធ្វើការសិក្សាស្រាវជ្រាវ និងគណនាទៅលើ ឪកាសនៃដុំថ្មអវកាស ប្រវែង ៤៥៧ម៉ែត្រ ឈ្មោះ 2011 AG5 ដោយវានឹងមិនមាន ការប៉ះទង្គិចជាមួយ នឹងភពផែនដី នៅក្នុងឆ្នាំ ២០៤០ខាងមុខនេះឡើយ។

ការធ្វើការពិនិត្យទៅលើ ទិន្នន័យថ្មី ដែលត្រូវបានដឹកនាំដោយ ភ្នាក់ងារអវកាសណាសា បង្ហាញឲ្យឃើញថា គ្រោះថ្នាក់ នៃការបុកគ្នារវាង ដុំថ្មអវកាស និង ភពផែនដី ដែលត្រូវបានគេរំពឹងទុកថា នឹងកើតមាននៅ ក្នុងឆ្នាំ ២០៤០នោះ ត្រូវបានបំបាត់ចោល ពីព្រោះថាវាមិនមែន ជាការពិតនោះទេ។

ណាសាៈ មិនមានដុំថ្ម អវកាសមកប៉ះជាមួយ នឹងភពផែនដី នៅឆ្នាំ ២០៤០ទេ