តើភពផែនដី អាចផ្តត់ផ្គង់ ឲ្យមនុស្សប៉ុន្មាននាក់

នៅក្នុងឆ្នាំ២០១៥នេះ ចំនួនប្រជាជន ទូទាំងពិភពលោក មានចំនួន ៧ រយពាន់លានអ្នក។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការ រំពឹងទុកថាចំនូនប្រជាជន ទូទាំងពិភពលោក នឹងអាចកើនឡើងដល់ ១១រយពាន់លានាក់ នៅក្នុងឆ្នាំ ២០៥០។

ចំនួនប្រជាជន បានកើនឡើង យ៉ាងឆាប់រហ័ស រហូតដល់ ៤រយពាន់លាននាក់ ក្នុងរយៈពេលតែ៣៥ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ភពផែនដីមិនអាចផ្គត់ផ្គង់ ដល់ចំនួនមនុស្សដ៏ច្រើន លើសលុបរហូតដល់ ១១ រយពាន់លាននាក់នេះ បានឡើយ។ បើពិតជាចឹងមែននោះ តើចំនួនមនុស្សប៉ុន្មាន អ្នកដែលភពផែនដី អាចផ្តត់ផ្គង់បាន? ហើយថាតើចំនួនមនុស្ស ប៉ុន្មានអ្នកគួរតែរស់នៅ ក្នុងភពផែនដីដ៏តូចនេះ?

ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមកនេះចំនួនប្រជាជន ទូទាំងពិភពលោក បានកើនឡើងជាលំដាប់ ដោយចំនួនប្រជាជន ជាធម្មតាកើនឡើង ១រយពាន់លាន នាក់រៀងរាល់១២ឆ្នាំ។ ការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យមានផលប៉ះពាល់ដល់ វិស័យមួយចំនួន ទូទាំងពិភពលោក ដែលនៅ ក្នុងនោះរួមមាន ការផលិតឪសថ ចំនីអាហារ ទឹក កន្លែងស្នាក់នៅ ការអប់រំ និងតំរូវការចាំបាច់ ប្រចាំថ្ងៃដទៃទៀត របស់មនុស្សម្នាទូទៅ។

ជាក់ស្តែង មនុស្សទាំងអស់ត្រូវការ អាហារជាចំបាច់ សម្រាប់ជីវិតរស់នៅ ប្រចាំថ្ងៃ ក៏ប៉ុន្តែប្រសិនបើ កំណើននៃប្រជាជន មានការកើន ឡើងខ្លាំងពេក ក៏អាចធ្វើឲ្យពិភពលោក ជួបគ្រោះលំបាក ដោយការខ្វះខាត ចំណីអាហារ។ មួយវិញទៀតដើម្បី ផលិតស្បៀងអាហារ គឺយើងត្រូវតែធ្វើការដាំដុះ ដោយការដាំដុះនេះ ត្រូវការដីស្រែចំការជាច្រើន ក្នុងការអនុវត្តន៍ វិស័យដាំដុះនេះ។

បច្ចុប្បន្នដីដាំដុះនៅភពផែនដីមានចំនួន ៤០ភាគរយ  ដែលនេះគឺចំនួនផ្ទៃដីដ៏ច្រើន លើសលុប ដែលត្រូវបានប្រើប្រាស់ សម្រាប់តែវិស័យកសិកម្ម។ ដោយឡែក ផ្ទៃដី ២.១ ហិចតាដើម្បីធ្វើជាអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់មនុស្ស បានតែមួយចំនួនប៉ុណ្ណោះ ជាក់ស្តែងអាចស្តុកទឹកប្រវែង ៤.៥ហិចតា ដើម្បីផ្តត់ផ្គង់ ប្រជាជននៅទ្វីបអាមេរិក ដោយសរុបប្រជាជន ទូទាំងពិភពលោក ត្រូវការអាងស្តុក ទឹកប្រវែង ៤.១ រយលានហិចតា។

យើងអាចដឹងហើយថា ត្រឹមតែប្រជាជន នៃទ្វីបមួយរបស់ ភពផែនដី មានតម្រូវការដ៏ច្រើន ស្ទើរតែមួយភាគធំ នៃភពផែនដី ចុះទំរាំតែចំនួន ប្រជាជនទាំងអស់ នៃទ្វីបទាំង៧ តើភពផែដីតែមួយ អាចគ្រប់គ្រងបានដែរឬទេ?

ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការប៉ាន់ប្រមាណ ឲ្យឃើញថា ប្រសិនបើមនុស្ស ត្រូវការទឹក២.១ ហិចតា ភពផែនដី១ កន្លះទើបអាចផ្គត់ផ្គង់ ចំនួនប្រជាជនចំនូន ៧រយពាន់លាននាក់បាន។ ប៉ុន្តែ ប្រសិនបើប្រជាជនជន ទាំងអស់ត្រូវការទឹក ៤.១ ហិចតាដូចជាទ្វីប អាមេរិកទាំងអស់ នោះយើងត្រូវការ ភពផែនដី ៣កន្លតះទៀតទើបគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ប្រសិនបើ ប្រជាជនទូទាំងពិភពលោក ត្រូវការទឹក និង ចំនីអាហារច្រើនជាងនេះ យើងនឹងត្រូវការ ភពផែនដីចំនួន ៥ ទើបគ្រាន់។ ហេតុដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ប្រជានជន ទូទាំងពិភពលោក បច្ចុប្បន្នមាន ចំនូនច្រើនជាង អ្វីដែលភពផែនដី អាចផ្តល់ឲ្យបាន។

តើភពផែនដី អាចផ្តត់ផ្គង់ ឲ្យមនុស្សប៉ុន្មាននាក់