Real ចង់​បាន​ខ្សែ​បម្រើ​ Man Utd ម្នាក់ អាច​ប្តូរ​ជាមួយ​ Toni Kroos

ក្លឹបស្ដេចស Real Madrid ចង់បានខ្សែបម្រើក្រុម Manchester United ម្នាក់ ដើម្បីទៅជួយពង្រឹងក្រុមនៅរដូវកាលក្រោយ។

Real ចង់​បាន​ខ្សែ​បម្រើ​ Man Utd ម្នាក់ អាច​ប្តូរ​ជាមួយ​ Toni Kroos

បើតាម Fichajes.net បានឲ្យដឹងថាក្លឹបយក្សអេស្ប៉ាញ បានចាត់ទុកខ្សែបម្រើ Ander Herrera របស់ក្រុមបិសាចក្រហម ជាគោលដៅសំខាន់នៅរដូវក្ដៅខាងមុខនេះ បន្ទាប់ពីគោលដៅធំមួយទៀត Paul Pogba របស់ Juventus មានតម្លៃថ្លៃខ្លាំងពេក។

Real គ្រោងនាំយក Herrera ទៅបំពេញតំបន់បម្រើ ដែលហាក់មានចន្លោះប្រហោងខ្លាំង តាំងពី Angel di Maria ចាកចេញ តាំងពី២រដូវកាលមុន។

Real ចង់​បាន​ខ្សែ​បម្រើ​ Man Utd ម្នាក់ អាច​ប្តូរ​ជាមួយ​ Toni Kroos

បើតាមសេចក្ដីរាយការណ៍ Man Utd ក៏កំពុងតែចាប់អារម្មណ៍ Toni Kroos របស់ Real ផងដែរ ដូច្នេះក្លឹបទាំង២ អាចនឹងចរចាដោះដូរគ្នា។ ម្យ៉ាងទៀត បើបិសាចក្រហម ពុំបានលេងនៅ UEFA Champions League រដូវកាលក្រោយទេ នោះខ្សែបម្រើអេស្ប៉ាញ វ័យ២៦ឆ្នាំ (Herrera) អាចនឹងចាកចេញពីទឹកដី Old Trafford ដែលធ្វើឲ្យ Real កាន់តែមានឱកាសងាយស្រួល៕

ប្រភព៖ សប្បាយ