Canon 5D Mark IV ត្រៀមបង្ហាញខ្លួនជាមួយមុខងារដ៏អស្ចារ្យ

យោងតាមគេហទំព័រ cameraegg បានឲ្យដឹងថាក្រុមហ៊ុន Canon នឹងបញ្ចេញម៉ូដែលថ្មីនៃកំពូលកាមេរ៉ារបស់ខ្លួន គឺម៉ូដែល 5D Mark IV នាខែតុលា ឆ្នាំ២០១៦ ក្នុងតម្លៃជាង ៣៥០០ដុល្លារ។

Canon 5D Mark IV ត្រៀមបង្ហាញខ្លួនជាមួយមុខងារដ៏អស្ចារ្យ

ប្រភពបានបន្តឲ្យដឹងទៀតថា Canon 5D Mark IV មានបំពាក់នូវមុខងារពិសេសៗជាច្រើន ដែលមានដូចជាអាចថតវីដេអូបានក្នុងកម្រិត 4K, មានភ្ជាប់នូវមុខងារ Wi-Fi និង GPS ស្រាប់ក្នុងម៉ាស៊ីនតែម្ដង។ លើសពីនេះ មុខងារមួយថ្មីដែល 5D ជំនាន់មុនៗមិនមាននោះ គឺ 5D Mark IV មានបំពាក់នូវអេក្រង់ប្រភេទ Touch Screeen ផងដែរ។

Canon 5D Mark IV ត្រៀមបង្ហាញខ្លួនជាមួយមុខងារដ៏អស្ចារ្យ

ក្រៅពីនេះសម្រាប់លក្ខណៈផ្សេងៗរបស់ Canon 5D Mark IV គឺមិនទាន់មានប្រភពណាអាចបញ្ជាក់បាននោះទេ។ ដូចនេះមានតែរង់ចាំមើលនូវការបង្ហាញជាផ្លូវការពីក្រុមហ៊ុន Canon នាខែតុលា ខាងមុខប៉ុណ្ណោះ៕

ប្រភព៖ សប្បាយ