ហេតុអ្វី​ ​ពេល​យន្តហោះ​ឡើង ឬ​ចុះ​ ​បើក​សន្ទះ​បង្អួច​?

ជាទូទៅសម្រាប់ប្រិយមិត្តដែលជ្រើសរើសនូវមធ្យោបាយធ្វើដំណើរតាមយន្តហោះប្រហែលជាធ្លាប់បានដឹងហើយថា នៅពេលដែលយន្តហោះឡើង ឬចុះគឺ គេតម្រូវឲ្យអ្នកចំហនូវសន្ទះបង្អួច។ ក្នុងនោះតើអ្នកធ្លាប់មានចម្ងល់លើរឿងនេះដែរទេ?

ហេតុអ្វី​ ​ពេល​យន្តហោះ​ឡើង ឬ​ចុះ​ ​បើក​សន្ទះ​បង្អួច​?

ដោយការធ្វើបែបនេះគឺ អាចជាសម្រួលដល់អ្នកដំណើរ ក៏ដូចជាក្រុមការងារលើយន្តហោះទាំងអស់ អាចមើលឃើញថាតើមានអ្វីជាកើតឡើងខ្លះនៅជុំវិញយន្តហោះ ពេលរៀបនឹងហោះ ឬចុះចត។ ព្រោះបើយន្តហោះមានបញ្ហាអ្វីពេលនៅលើផ្លូវរត់នោះ អ្នកដំណើរទាំងអស់អាចចាកចេញពីយន្តហោះបានដោយសុវត្ថិភាព និងទាន់ពេលវេលា។

ហេតុអ្វី​ ​ពេល​យន្តហោះ​ឡើង ឬ​ចុះ​ ​បើក​សន្ទះ​បង្អួច​?

គូសបញ្ជាក់ផងដែរថាយន្តហោះនានាតែងតែមាននូវប្រភេទច្រកទ្វា សុវត្ថិភាព (Emergency Exit) ដែលមានទីតាំងនៅពីក្រោយខ្នងនៃជួរកៅអីរបស់ប្រិយមិត្ត ដែលវាអាចជួយឲ្យអ្នកអាចចាកចេញពីយន្តហោះពេលមានបញ្ហា (មិនទាន់ហោះផុតដី) បានយ៉ាងរហ័ស៕

ហេតុអ្វី​ ​ពេល​យន្តហោះ​ឡើង ឬ​ចុះ​ ​បើក​សន្ទះ​បង្អួច​?

ប្រភព៖ សប្បាយ