ជើងខ្លាំង ៨នាក់ណាត់ដណ្តើម ស្ដេចអុកចត្រង្គ អង្គរសង្ក្រាន ឆ្នាំ២០១៦ នៅខេត្តសៀមរាប

ភ្នំពេញ៖ព្រឹត្តិការណ៍ នៃការប្រកួតជ្រើសរើស ស្ដេចអុកចត្រង្គ អង្គរសង្ក្រាន ឆ្នាំ២០១៦ ដែលរៀបចំដោយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះបានរកឃើញជើងខ្លំាំង ៨នាក់ ឈានចូលទៅ ប្រកួតនៅ ខេត្តសៀមរាប ដណ្តើមស្ដេចអុកចត្រង្គ អង្គរសង្ក្រាន ឆ្នាំ២០១៦ រួមមាន៖ រៀម វាសនា , ហូយ សុខណា, នូ ច័ន្ទផានិត ,សៅ ម៉ិចសោភា ,សេង សុធា , ហេង សៅឌី , រស់ រិទ្ធិយ៉ា និងម៉េង សេរីវឌ្ឍនា ។

លោក វ៉ាត់ រើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិក មានប្រសាសន៍ ថាការប្រកួតចាប់ពីវគ្ក១/៤ ផ្ដាច់ព្រ័ត្រធ្វើឡើង នៅមុខប្រាសាទ អង្ករតូច ខេត្តសៀមរាប ហើយអ្នកឈ្នះវគ្គ១/៤ ផ្ដាច់ព្រ័ត្រត្រូវប្រកួតបន្តវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង អ្នកឈ្នះវគ្គពាក់ កណ្ដាលផ្ដាច់ ព្រ័ត្រត្រូវប្រកួត វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមតំណែង ជាស្ដេចអុក សម្រាប់យុគសម័យថ្មី ឆ្នាំ២០១៦  អ្នកចាញ់នៅវគ្គពាក់ កណ្ដាលផ្ដាច់ ព្រ័ត្រត្រូវប្រជែង គ្នាដណ្ដើម ចំណាត់ថ្នាក់លេខ ៣ ។

លោកបានព្រមានថា ដាច់ខាតមិនឲ្យមាន ករណីលក់ការប្រកួត ដើម្បីផលប្រយោជន៍ ឡើយបើដឹងគឺ ត្រូវកំណត់ឲ្យចាញ់ ដោយស្វ័យប្រវត្តិ ការប្រកួតថ្នាក់ជាតិ ដែលនឹងមានការ ផ្សាយបន្ត ផ្ទាល់នៅវគ្គ ប្រកួតផ្ដាច់ព្រ័ត្រ៕