ទឹក​ស្ករ ហាង​បង្អែម​ខ្មែរ​បែប​ទាន់សម័យ ផ្អែម​មុត​ពេញចិត្ត​គ្រប់គ្នា!​

បើ​យើង​ក្រឡេកមើល​ពី​បរិបទ​នៃ​ហាង​បង្អែម​នៅ​ស្រុក​ខ្មែរ​យើងនាពេល​បច្ចុប្បន្ននេះ យើង​នឹង​សង្កេតឃើញថា​មានការ​ផ្លាស់ប្តូរច្រើន ពី​តូប​លក់​បង្អែម​តាម​ចិញ្ចើមថ្នល់​មកជា​ហាង​ទំនើប និងទាន់សម័យ​តាម​ស្តង់ដារ និង​មាន​ផាសុកភាព​ក្នុងការ​អង្គុយទទួលទាន​បង្អែម និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​តាម​ចំណូលចិត្តក្នុងនោះ​ហាង​បង្អែម​ទឹក​ស្ករ ក៏បាន​បើក​បម្រើ​ជូន​ភ្ញៀវ​ជាតិ និងអន្តរជាតិ​ទាំងអស់​យ៉ាងសកម្ម និង​ទទួលបាន​នូវ​ការពេញនិយម​ជាខ្លាំង​ពី​សំណាក់​យុវវ័យ និង​លក្ខណៈ​គ្រួសារ​ជួបជុំគ្នា​យ៉ាង​រីករាយក្នុង​ទទួលទាន​នូវ​បង្អែម​ដែលមាន​រសជាតិ​ផ្អែម​មុត​ជាប់ចិត្ត​យ៉ាងសម្បូរបែប និង​មាន​ច្រើន​ជម្រើស។

ហាង​បង្អែម ទឹក​ស្ករ គឺជា​ហាង​បង្អែម​ដែល​ផ្តោតទៅលើ​រសជាតិផ្អែម​មុត និង​សុខភាព​របស់​អ្នកទទួល​ទាន​ជា​ចម្បង ដូច្នេះហើយ​បានជា​ហាង​មួយ​នេះ​តែងតែ​ជ្រើសរើស​នូវ​ប្រភេទ​ផ្លែឈើ និង​គ្រឿងផ្សំសម្រាប់ធ្វើ​បង្អែម​ដែលស្រស់ៗ    និង​ថ្មី​ជានិច្ច     ព្រមទាំង​ជ្រើស​រើសយកតែ​ផ្លែឈើ​គ្មាន​ជាតិគីមី​មក​ធ្វើ​តែប៉ុណ្ណោះ។ បង្អែម​នៅទីនេះ​មាន​ជាង 20មុខ ហើយ​បង្អែម​ដែល​ទទួលបាន​ការពេញនិយម​ជាងគេ​មានដូចជាបង្អែម​គ្រប់មុខ បង្អែម​ផ្លែឈើ ទឹកកក​ឈូស បាយដំណើប​ធូ​រ៉េ​ន បបរ​ចា​ឌូ​វ និង​បបរ​ត្រាវ​ជាដើម ហើយ​គ្រឿងផ្សំ​បង្អែម​ដ៏​វិសេស​មិនអាច​អត់​បាន​នោះ​គឺ​ខ្ទិះដូង និង​ទឹក​ស្ករ​តែម្តង ដែល​ស័ក្តិសម​នឹង​ឈ្មោះរបស់​ហាង​បង្អែម​នេះ​ខ្លាំងណាស់។ ចំណែកឯ​ភេសជ្ជៈ​ប្រចាំ​ហាងទឹក​ស្ករ​វិញ​មាន7មុខ ដូចជា ផ្លែ​ផា​សិន​ក្រឡុក ធុ​រ៉េ​ន​ក្រឡុក ដូង​ក្រឡុក និង​ប៊័រ​ក្រឡុក​ជាដើម ដោយ​ជ្រើសរើស​តែ​ផ្លែឈើ​ស្រស់ មិនមាន​ជាតិគីមី ព្រមទាំង​មិនមាន​ប្រើ​ទឹក​សី​ុ​រ៉ូ​ថែម​ទៀតផង។

អតិថិជន​ដែល​តែងតែ​មក​ទទួលទាន​ប​ង្អែ​ម និង​ភេសជ្ជៈស្រស់ៗនៅ​ហាង​បង្អែម ទឹក​ស្ករ      ភាគច្រើន​មាន​វ័យ​ចន្លោះ​ពី20ឆ្នាំ​ដល់​ជាង50ឆ្នាំ ដែល85%ជា​ជនជាតិខ្មែរ 10%ជា​ជនបរទេស និង​ប្រហែល5%គឺជា​អាណិកជន​ខ្មែរ​មកពី​ក្រៅប្រទេស ហើយ​ភាគច្រើន​ពួកគេ​តែងតែ​មក​សម្រាកកាយ លំហែ​អារម្មណ៍ និង​ទទួលទាន​បង្អែម​ជា​លក្ខណៈគ្រួសារ និង​មកជា​ក្រុម។ ដោយសារតែ​ភាព​ផ្អែម​មុត​នៃ​ទឹក​ស្ករ​ដែលផ្សំ​ឡើង​ពី​ស្ករស​ខ្មែរ​យើង ដែល​ផ្តល់នូវ​ភាព​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត​នោះបានធ្វើឱ្យ​អតិថិជន ដែល​មក​ទទួលទាន​ប​ង្អែ​ម និង​ភេសជ្ជៈ​នៅទីនេះពេញចិត្ត និង​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ ហើយ​ចំពោះ​អ្នក​ដែល​មិនសូវ​ចូលចិត្ត​រសជាតិ​ផ្អែម អតិថិជន​ក៏​អាច​កុម្ម៉ង​កម្រិត​ជាតិ​ស្ករដែល​ខ្លួន​ចូលចិត្ត​ផងដែរ ដោយ​គ្រាន់តែ​ប្រាប់​ទៅ​បុគ្គលិក​ដែល​ចាំ
កត់ត្រា​ការ​កុម្ម៉ង​របស់លោក អ្នក​ប្រកបដោយ​ទឹកមុខ​រួសរាយ​រាក់ទាក់គ្រប់ពេលវេលា។

គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ជាការ​សម្រួល​ទៅដល់​អតិថិជន​ទាំងអស់ ហាង​ទឹក​ស្ករ​ក៏មាន​គម្រោង​ផ្តល់ជូន​នូវ​សេវា​ដឹកជញ្ជូន​ដល់ផ្ទះ និង​ដល់ទី​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ហើយ​ហាង​បង្អែម​មួយនេះ​ក៏មាន​គម្រោង​បើក​សាខា​ថ្មី​មួយទៀត​ក្នុងពេលឆាប់ៗនេះ​ផងដែរដែល​ស្ថិតនៅ​ទីប្រជុំជន និង​ឆ្ងាយ​ពី​សាខា​ទីមួយ​បន្តិច។ ហាង​ទឹក​ស្ករ​បើក​បម្រើ​ជូន​អតិថិជន​ទាំងអស់​ចាប់ពី​ម៉ោង1ថ្ងៃត្រង់​រហូតដល់​ម៉ោង9យប់​ជា​រៀងរាល់ថ្ងៃ៕

    ចង់​ទទួលទាន​បង្អែម​ដែលមាន​រសជាតិ​ផ្អែម​មុត ប្រកបដោយស្តង់ដារ និង​មាន​ផាក​សុខភាព សូមកុំ​ភ្លេច​ហាង​បង្អែម ទឹក​ស្ករ!

ប្រភព៖ lareine

  • ទឹក​ស្ករ ហាង​បង្អែម​ខ្មែរ​បែប​ទាន់សម័យ ផ្អែម​មុត​ពេញចិត្ត​គ្រប់គ្នា!​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: