Spotlight ខ្សែភាពយន្តជាប់ពាន Oscar ចាក់បញ្ចាំងនៅកម្ពុជាហើយ

Spotlight ជាខ្សែភាពយន្តដែលនិយាយអំពី ក្រុមអ្នកយកព័ត៌មានមួយក្រុម ដែលពួកគេតាមដានការបៀតបៀន កេរ្តិ៍ខ្មាស់របស់កុមារ នៅក្នុងព្រះវិហារ។

Spotlight ចាក់បញ្ចាំនៅប្រទេសកម្ពុជាយើងថ្ងៃទី ០៨ មេសា ២០១៦ តទៅ ខ្សែភាពយន្តស៊ើបអង្កេតអំពី ក្រុមហ៊ុនការសែត Boston Globe ដែលពេលនោះពួកគេសិក្សាអំពីករណីបំពាន កេរ្តិ៍ខ្មាស់ទៅលើកុមារ នៅក្នុងទីក្រុង Boston កំឡុងឆ្នាំនោះតាំងទីដើម រហូតដល់ចប់។

Spotlight ជាឈ្មោះរបស់ក្រុមស៊ើបអង្កេតមួយក្រុមពី ក្រុមហ៊ុនកាសែត Boston Globe ដែលធ្វើការលើករណី ដែលកើតឡើងយូរៗ។ មិនថានឹងចំណាយពេល យូរប៉ុណ្ណាក្រុមមួយនេះនឹងស្វែង រកការពិតអោយបាន។ កាលពីឆ្នាំ ២០០១ ក្រុម Spotlight បានចំណាយពេលលើករណី ដែលឡើងអស់៣០ឆ្នាំមកហើយគឺ បុបវចិតសាសនាត្រូវគេចោលថា បានបៀតបៀនកេរ្តិ៍ខ្មាស់កុមារ។ ករណីនេះទំនងជា ត្រូវបានបិតបាំងដោយអ្នក ដែលមានអំណាចផ្នែកច្បាប់ ក៏ដូចជាក្រុម ព្រះវិហារកាតូលិក។

ក្នុងពេលស៊ើបនោះពួកគេបានរកឃើញថាសមាជិកជាច្រើននៃបព្វជិតBoston ត្រូវបានចោទប្រកាន់ នៅក្នុងករណីរំលោភបំពានផ្លូវភេទ និងអ្វីគ្រប់យ៉ាងពេលតែមួយដែលករណីនេះត្រូវ បានបិទដោយអាជ្ញាធរសាសនានៃទីក្រុង។
នៅលើប្រធានបទដ៏រសើបស្តីពីអំពើអនាចារ ក្រុមSpotlightទទួលបានជោគជ័យដោយមើល ទៅមិនអាក្រក់ពេកទេ។

ខ្សែភាពយន្តនេះផលិតដោយ Tom McCarthy ភាគច្រើនគាត់ថតខ្សែភាពយន្ត ជាមួយអ្នកស៊ើបអង្កេត ដែលពាក់ពាន់លើ ឯកសារច្រើនរាប់មិនអស់។ ភាពអត់ធ្មត់ នៅពេលខ្លះក៏ជួយពីសំណាងដែរ ដែលធ្វើអោយខ្សែភាពយន្តនេះ មានគុណភាព។ អ្នកនឹងបានឃើញនូវការសង្ស័យ ការបរាជ័យរបស់ក្រុមនេះ។

ខ្សែភាពយន្តនេះចូលរួមសម្តែងដោយតារាល្បីៗពោរពេញទៅដោយទេពកោសល្យដូចជាលោក Mark Ruffalo លោកMichael Keaton កញ្ញា Rachel McAdams និងលោក Stanley Tucci។ Spotlight មានចាក់បញ្ចាំងហើយនៅ គ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ០៨ មេសា ២០១៦តទៅ

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia,www.youtube.com/JaiKonCambodiaហើយក៏អាច add ចៃកុន ជាមិត្តក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload