​នេះ​លទ្ធផល​ អ្នក​ខ្លាំង​លេង​​អុក​ទាំង​៨​នាក់​ទៅ​អង្គរ​សង្ក្រាន្ត​

អ្នក​ខ្លាំង​កីឡា​អុក​ចត្រង្គ​ទាំង​៨​នាក់​ត្រូវ​បាន​ស្វែង​រក​ឃើញ​នា​ព្រឹក​នេះ​​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀម​រាប​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​​ប្រកួត​ជម្រុះ​តាំង​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦។

 

​នេះ​លទ្ធផល​ អ្នក​ខ្លាំង​លេង​​អុក​ទាំង​៨​នាក់​ទៅ​អង្គរ​សង្ក្រាន្ត​

 

បុរស​ខ្លាំង​ក្តារ​អុក​ទាំង​៨​នាក់​រួម​មាន​​រៀម​ វាសនា, ហួយ​ សុខណា, នូ ច័ន្ទផានិត, សៅ ម៉ិចសុភា, សេង សុធា, ហេង សៅឌី, រស់ រិទ្ធីយ៉ា និង​ ម៉េង សេរី​សម្បត្តិ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​ប្រកួត​វគ្គ​នេះ​គឺ​​ស្តេច​​អុក​សង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់​ ឈាវ បូរ៉ា ​បាន​ធ្លាក់​ត្រឹម​វគ្គ​​១៦​នាក់​ចុង​ក្រោយ​ បន្ទាប់​ពី​ចាញ់​អ្នក​លេង​អុក​​ថ្មី ហេង សៅឌី ដោយ​ថេរវេលា។

 

អ្នក​លេង​​អុក​ទាំង​៨​ត្រូវ​​​ប្រកួត​គ្នា​ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​ព្រ័ត្រ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀម​រាប​ពី​ថ្ងៃ​ទី​​១៥​ ដល់​១៦​ ខែ​មេសា​ ឆ្នាំ​២០១៦​ដើម្បី​ស្វែង​រក​ស្តេច​អុក​​ដែល​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​​​១២​លាន​រៀល លេខ​២​ទទួល​បាន​៨​លាន​រៀល និង​លេខ​៣​ទទួល​បាន​៤​លាន​រៀល។

 

ការ​ប្រកួត​ឆ្នាំ​នេះ​មាន​បេក្ខជន​សរុប​ចំនួន​​​១២៨​នាក់​ក្នុង​នោះ​មាន​ទាំង​យុវជន​ និង​តារា​ចម្រៀង រ៉ិន សាវ៉េត ផង​ដែរ៕

 

​អត្ថបទ៖ ជាន ចាន់រ៉ា​