ពាន​វ័យ​ចាស់​មិត្តភាព​កម្ពុជា-ថៃ-វៀតណាម ២០១៦​ នឹង​រក​ឃើញ​ជើង​ឯក​ល្ងាច​​នេះ​

ការ​ប្រកួត​ពាន​រង្វាន់​វ័យ​ចាស់​មិត្តភាព​កម្ពុជា ថៃ វៀតណាម ២០១៦ ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​ចាញ់​ក្រុម​មក​ពី​វៀតណាម ប៉ុន្តែ​ក្រុម​វ័យ​ចាស់​កម្ពុជា​​ឈ្នះ​ក្រុម​វ័យ​ចាស់​មក​ពី​ប្រទេស​ថៃ។

ពាន​វ័យ​ចាស់​មិត្តភាព​កម្ពុជា-ថៃ-វៀតណាម ២០១៦​ នឹង​រក​ឃើញ​ជើង​ឯក​ល្ងាច​​នេះ​ក្រុម​កីឡាវ័យ​ចាស់​កម្ពុជា (រូបថត៖ Rith Dyka)

ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​ចាញ់​ក្រុម​មក​ពី​វៀតណាម​ដោយ​លទ្ធផល​ ៥-២ ខណៈ​​ក្រុម​វ័យ​ចាស់​កម្ពុជា​​ឈ្នះ​ក្រុម​វ័យ​ចាស់​មក​ពី​ប្រទេស​ថៃ​ដោយ​លទ្ធផល​ ១១-៥ ដែល​​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ស្តាត​ចាស់​កាល​ពី​ម្សិល​មិញ។

រសៀល​ថ្ងៃ​សុក្រ​នេះ​
-ក្រុម​យុវជន​​ស្រលាញ់​សន្តិភាព​កម្ពុជា​ vs ​ក្រុម​វ័យ​ចាស់​មក​ពី​ថៃ ​វេលា​ម៉ោង​២​រសៀល​នេះ
-ក្រុម​វ័យ​ចាស់​កម្ពុជា​ vs ក្រុមThan Lond Da Quoc ៥-២ វេលា​ម៉ោង​​៤​រសៀល​

 

ការ​ប្រកួត​ពាន​រង្វាន់​វ័យ​ចាស់​នេះ​ធ្វើ​ឡើង​រយៈ​ពេល​២​​ថ្ងៃ​គឺ​ទី​៧-៨ ខែ​មេសា ឆ្នាំ​២០១៦ នៅ​កម្ពុជា​ដែល​នឹង​ផ្តល់​ជយលាភី​ពី​លេខ​១​ដល់​លេខ​៣ កីឡាករ​ល្អ​ កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ អ្នក​ចាំ​ទី​ល្អ និង​ក្រុម Fair play ផង​ដែរ៕

 

អត្ថបទ៖ ជាន​ ចាន់រ៉ា