គ្រូ​ Leicester ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​​ខែ​មិនា

Claudio Ranieri អ្នកចាត់ការ​ក្រុម​ Leicester City បាន​ឈ្នះ​ពាន​​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ Premier League (ខែ​មិនា) ជា​លើក​ទី​២ ​បន្ទាប់​ពី​ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​ ដាច់​៧​ពិន្ទុ​លើ​កំពូល​តារាង និង​​កាន់​តែ​ខិត​ជិត​លើក​ពាន។

 

គ្រូ​ Leicester ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​​ខែ​មិនា

 

គ្រូ​ Leicester ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​​ខែ​មិនា

 

អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​ដឹក​នាំ​ Leicester ៤​ប្រកួត​នៅ​ Premier League កាល​ខែ​មិនា ក្នុង​នោះ​ ​ស្មើ​១, ឈ្នះ​៣ និង​បិទ​ Clean Sheets ៣​ប្រកួត។ ៤​ប្រកួត​របស់​ Leicester ​កាល​ខែ​មុន​គឺ ឈ្នះ​ ១-០ ទាំង​៣​ក្រុម​ Watford, Newcastle និង Crystal Palace ​ប៉ុន្តែ​ស្មើ​ ២-២ ទល់​នឹង ​West Brom។

 

រីឯ​កីឡាករ​ដែល​ល្អ​បំផុត​ប្រចាំ​ខែ​មិនា គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​ក្រុម​ Tottenham Hotspur។ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស ស៊ុត​បាន​៥​គ្រាប់ ​ក្នុង​៤​ប្រកួត​នៅ​ Premier League ខែ​មុន ដោយ​ក្នុង​នោះ​ស៊ុត​ចូល​ Arsenal ​១​គ្រាប់, Aston Villa ​២​គ្រាប់​ និង​ស៊ុត​ ​Bournemouth ​២​គ្រាប់​ផង​ដែរ។ Kane ស៊ុត​​សរុប​បាន​២២​គ្រាប់​ហើយ​នៅ​ Premier League ​រដូវ​កាល​នេះ​ និង​ជា​ Top Scorer ផង​ដែរ ដោយ​លើ​ Jamie Vardy ​របស់​ Leicester ​៣​គ្រាប់៕

 

គ្រូ​ Leicester ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​​ខែ​មិនា

 

គ្រូ​ Leicester ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​​ខែ​មិនា

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror