ខេ​ម​បូ​ឌា​ន​លី​ក​៖ អាស៊ី​អឺរ៉ុប ប៉ះ ណាហ្គា​វើ​ល នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​នេះ​

​ក្រុម​បាត​តារាង​អាស៊ី​អឺរ៉ុប ដែល​ទទួលបាន​១​ពិន្ទុ​លើកដំបូង​ពី​ការប្រកួត​៤​លើក​កន្លងមក​នោះ នឹងត្រូវ​ប៉ះ​ជាមួយ​ណាហ្គា​វើ​ល សម្រាប់​ការប្រកួត​បើកឆាក​សប្តាហ៍​ទី​៥​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ខ្សែប្រយុទ្ធ ជួន ជុំ និង​ខ្សែការពារ ចាន់ តារា របស់​អាស៊ី​អឺរ៉ុប ត្រូវ​ប្រឈម​ជាមួយ​ណាហ្គា​វើ​ល​ដែលជា​ក្រុម​ចាស់​របស់ខ្លួន ខណៈ​ពួកគេ​ព្យាយាម​ស្វែងរក​ជ័យជម្នះ​លើកដំបូង​ប្រចាំ​រដូវ​កាល​។​

​ណាហ្គា​វើ​ល បាន​ចាញ់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​សប្តាហ៍​មុន ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី​៦ ដោយមាន​៤​ពិន្ទុ ពី​ការប្រកួត​៤​លើក​។ ជ័យជម្នះ​អាច​នាំ​ឲ្យ​ក្រុម​របស់លោក មាស ចាន់ណា ឡើងទៅ​ឈរ​លេខ​៤​បណ្តោះអាសន្ន​ជំនួស​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​៕