អាថ៌កំបាំង នៃការថែរក្សាសុខភាព ពីស្ត្រីមកពី 7ប្រទេស

ដើម្បីទទួលបាននូវសុខភាពល្អបរិបូរមនុស្សម្នាក់ៗ តែងតែមានទិចនិកពិសេសរៀងៗខ្លួន ក្នុងការថែរក្សាសុខភាព​រាងកាយ សុខភាពផ្លូវចិត្ត និងការទទួលទានអាហារជារៀងរាល់ថ្ងៃរបស់ពួកគេ ហើយទិចនិកនេះ ក៏តែង​តែខុសគ្នាទៅ​តាម​តំបន់ និងប្រទេសរបស់មនុស្សម្នាក់ៗផងដែរ។ ដូច្នេះសូមសាកល្បងមើលបន្តិចមើលថា តើ​ស្ត្រីដែលនៅប្រទេសផ្សេងៗ​ក្រៅ​ពីប្រទេសយើងគេថែរក្សាសុខភាពតាម​វិធី​ណា​ខ្លះ​?

ស្រ្តីមកពី Florida

​ខ្ញុំតែងតែបញ្ចេញថាមពលនាពេលព្រឹកមុនចេញទៅធ្វើការ ព្រោះវានឹងធ្វើឱ្យខ្ញុំស្វាហាប់ មិនមាន​អារម្មណ៍ថា​នឿយ​ល្វើយ​ខ្លាំង​ប​ន្ទាប់ពីបានបំពេញការងារផ្សេងៗ ពេញមួយថ្ងៃ។ បន្ថែមពីនេះទៀតការបញ្ចេញថាមពល នាពេលព្រឹកព្រហាម អាច​ជួយ​ឱ្យខួរក្បាលរបស់ខ្ញុំស្រឡះល្អ ហើយវាក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ ចំពោះខ្លួនឯងរាល់ពេលដែលខ្ញុំភ្ញាក់ពីព្រលឹមផងដែរ។

ស្ត្រីមកពី Mexico

ជារៀងរាល់ព្រឹក តាំងពីមុនពេលដែលខ្ញុំញ៉ាំទឹកតែមួយកែវ ខ្ញុំតែងតែញ៉ាំទឹកឃ្មុំមួយស្លាបព្រា ព្រោះវាជា​ឱសថធម្មជា​តិ​មួយ​ប្រភេទ​ដែលមានសមត្ថភាពច្រើនយ៉ាង ក្នុងការជួយទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ ហើយជាពិសេសគឺវាមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ស្រួលញ៉ាំ​ ហើយមិនមានក្លិនដូចថ្នាំពេទ្យទៀតផង។​ ខ្ញុំធ្លាប់បានឮថា ប្រសិនបើគ្រប់គ្នាធ្វើដូច្នេះ​បាននោះ​ ពិភព​លោក​នឹងមិនមានជំងឺទេ។ ខ្ញុំមិនដឹងថាវាគ្រាន់តែជាចិត្តវិទ្យា ឬអត់នោះទេ ​ប៉ុន្តែសម្រាប់ខ្ញុំ បញ្ហាសុខភាព​អាក្រក់បំផុតនោះ​គឺ​គ្រាន់តែជាការកើតជំងឺផ្តាសាយ 3ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ។ ការពារខ្លួនពីកម្តៅថ្ងៃ ហើយត្រូវលាបឡេការពារកម្តៅ​ព្រះ​អាទិត្យ​ឱ្យបានជាប់លាប់ ទទួលទានអាហារដែលមានប្រយោជ៍ ចៀសវាងអាហារដែលមានជាតិខ្លាញ់មិនល្អច្រើន កុំ​ទទួល​ទាន​សាច់ច្រើនពេក បើអាចគួរទទួលទានសាច់ត្រីវិញ​ ចំណែកបន្លែផ្លែឈើ គឺជាអាហារដែលមិនអាចខ្វះបាន។

ស្ត្រីមកពី South Africa

ដកដង្ហើមចូល… ដកដង្ហើមចូល… ឱ្យវែងៗ ឱ្យបាន 10ដងយ៉ាងតិចនាពេលចេញពីធ្វើការមកដល់ផ្ទះ ឬមុនពេលចូលគេង ជួយ​ឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង ហើយក៏ជួយកាត់បន្ថយភាពតានតឹងផងដែរ តែសូមកុំភ្លេចទទួលទាន​ទឹកឱ្យបាន​ច្រើន​ផង… ទាំងពីរនេះជាអាថ៌កំបាំងនៃសុខភាពរបស់ខ្ញុំ។

ស្ត្រីមកពី Ireland

គន្លឺះនៃការថែរក្សាសម្រស់ និងសុខភាពលេខមួយរបស់ខ្ញុំគឺ ដើរទៅគ្រប់កន្លែងដែលខ្ញុំអាចដើរទៅបាន។ ខ្ញុំត្រូវចំណាយ​ពេល​​35នាទី​ក្នុង​ការ​ដើរពីផ្ទះទៅកន្លែងធ្វើការ ហើយខ្ញុំធ្វើវារាល់ថ្ងៃ ព្រោះខ្ញុំគិតថា វាជាមូលដ្ឋានគ្រឹះនៃការហាត់ប្រាណ​ដ៏​ល្អ​បំផុត​មុននឹង​ក្រោយ​ពេលអង្គុយធ្វើការ អស់រយៈពេលជាច្រើនម៉ោង។ ខ្ញុំធ្លាប់ស្អប់ការដើរ ប៉ុន្តែពេលនេះខ្ញុំចូលចិត្តវាខ្លាំង​ណាស់ ហើយបើ​ខ្ញុំ​មិនបានដើរទេនោះ ខ្ញុំមានអារម្មណ៍ថានឹកវាខ្លាំងណាស់។

ស្ត្រីមកពី Japan

រដូវក្តៅឆ្នាំមុន ខ្ញុំបានចាប់ផ្តើមអនុវត្តវិធីសាស្ត្រ នៃការតមមិនទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអីុន ហើយងាកមក​ទទួល​ទានទឹក ឬទឹកតែក្នុងរយៈពេល 36ម៉ោង (មួយសប្តាហ៍ម្តង) ដើម្បីសម្រកទម្ងន់​​ត្រៀមសម្រាប់ថ្ងៃរៀបការ។ ខ្ញុំទទួល​បាន​ភាពជោគជ័យដោយការស្រកអស់ 10ផោន ក្នុងរយៈពេល 3ខែ ហើយសម្ពាធឈាមខ្ញុំក៏ធ្លាក់ចុះផងដែរ។ បន្ថែមពី​នេះ​ខ្ញុំ​ក៏​បានផ្លាស់ប្តូររបៀប នៃការទទួលទានដោយងាកមកទំពា បន្លែផ្លែឈើឱ្យច្រើនជាងមុន និងកាត់បន្ថយការ​ទទួលទានជាតិ​ខ្លាញ់​។ ឥឡូ​វខ្ញុំបានចាប់ផ្តើមធ្វើវាម្តងទៀត ក្នុងរយៈពេល 2សប្តាហ៍ម្តង ឬនៅពេល ដែលខ្ញុំចង់សម្អាតជាតិពុលនៅ​ក្នុង​រាង​កាយ​។ ទឹកអាចជួយឱ្យស្បែកស្រស់ថ្លា និងធ្វើឱ្យខ្ញុំក្មេងជាងវ័យផងដែរ។

ស្ត្រីមកពី បារាំង

ខ្ញុំបានប្តូរពីប្រទេសបារាំង មករស់នៅសហរដ្ឋអាមេរិក រយៈពេល 8ឆ្នាំមកហើយ តែពីដំបូងឡើយខ្ញុំមានការបារម្ភខ្លាំង​ណាស់ ​ពីការផ្លាស់ប្តូររបបអាហារភ្លាមៗបែបនេះ។ ចាប់តាំងពីពេលមកដល់លើទឹកដី នៃប្រទេសនេះ​ខ្ញុំមិន​ដែល​ស្រក​គីឡូ​សូម្បី​តែ​1​ផោន រហូតដល់ខ្ញុំសម្រេចចិត្តកំណត់ច្បាប់ខ្លះៗ សម្រាប់ខ្លួនឯង​ ហើយច្បាប់ទាំងនោះមានដូចជា ញ៉ាំអាហារផ្សេងៗគ្នា ចៀស​វាងអាហារមានខ្លាញ់ច្រើន ញ៉ាំទៀងពេលវេលា និងសម្រាករយៈពេល 30នាទី ដើម្បីទទួលទានអាហារ។ បន្ទាប់ពី​អនុវត្តតាមវិធីខាងលើនេះ សុខភាពរបស់ខ្ញុំ គឺមានភាពល្អប្រសើរជាលំដាប់ ហើយគីឡូរបស់ខ្ញុំក៏ស្រកមក នៅក្នុង​កម្រិតមួយ​សមរម្យដែរ។

ស្ត្រីមកពី អង់គ្លេស

ហាត់ប្រាណរាល់ថ្ងៃតាមវិធីណា ក៏បានតាម ដែលអ្នកចូលចិត្ត ប៉ុន្តែកុំបង្ខំខ្លាំងពេក ព្រោះថាមពលរបស់មនុស្សយើង​មាន​កម្រិត​មិនស្មើគ្នាទេពីមួយថ្ងៃទៅ ដូច្នេះបើថ្ងៃណាដែលអ្នកមានអារម្មណ៍ថា ហត់នឿយអ្នកគួរតែជ្រើសរើសលំហាត់​ប្រាណ​បែប​ស្រាលៗ ហើយមានភាពរីករាយ។ ការហាត់ប្រាណជាក្រុម នឹងធ្វើឱ្យការហាត់ប្រាណកាន់តែមានភាពរីករាយ៕

ប្រភព៖ tomnerb

  • អាថ៌កំបាំង នៃការថែរក្សាសុខភាព ពីស្ត្រីមកពី 7ប្រទេស已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: