ចិន​​ផលិត​រឿង “Decendants of the Sun” ឡើង​វិញ តួ​ឯក​ស្រី​អាច​ជា សៀវ ឡុង​នី

បើ​ទោះ​បី​ជា​រឿង​ភាគ “Descendants of the Sun” កំពុង​ត្រូវ​បាន​បញ្ចាំង​ផ្ទួន​ៗ​ទាំង​នៅ​កូរ៉េ​និង​ចិន​ក្នុង​ពេល​តែ​មួយ​ក៏​ដោយ តែ​ភាគី​​ខាង​ចិន​បាន​សម្រេច​ចិត្ត​ថា​នឹង​ផលិត​ខ្សែ​ភាពយន្ត​ភាគ​នេះ​ឡើង​វិញ។

 

ចិន​​ផលិត​រឿង “Decendants of the Sun” ឡើង​វិញ តួ​ឯក​ស្រី​អាច​ជា សៀវ ឡុង​នី

យោង​តាម​សម្ដី​របស់ NEW ក្រុមហ៊ុន​ផលិត​រឿង “Descendants of the Sun” ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ទិញ​សិទ្ធិ​ដើម្បី​ផលិត​រឿង​នេះ​ឡើង​វិញ​ហើយ។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​មួយ​ចំនួន​ទៀត​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ដើម្បី​ផលិត​រឿង​នេះ​ឡើង​វិញ​ដែរ។ បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា​ប៉ុស្តិ៍​ទូរទស្សន៍​​ចិន​ជា​ច្រើន​កំពុង​មាន​បំណង​ផលិត​រឿង​នេះ​ឡើង​វិញ។

 

ចិន​​ផលិត​រឿង “Decendants of the Sun” ឡើង​វិញ តួ​ឯក​ស្រី​អាច​ជា សៀវ ឡុង​នី

Hu Ge

 

ចិន​​ផលិត​រឿង “Decendants of the Sun” ឡើង​វិញ តួ​ឯក​ស្រី​អាច​ជា សៀវ ឡុង​នី

Gao Yuan Yuan

យ៉ាងណាក៏ដោយ ប្រធាន​បទ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ​តើ​តារា​សម្ដែង​រូប​ណា​​នឹង​ដើរ​តួ Yoo Shi Jin និង Kang Mo Yeon របស់ Song Joong Ki និង Song Hye Kyo។ បើ​ផ្អែក​តាម​ការ​បោះ​ឆ្នោត​នៅ​អ៊ីនធឺណិត​មួយ ប្រជាជន​ចិន​ចង់​ឲ្យ​តារា​សម្ដែង Hu Ge និង Gao Yuan Yuan សម្ដែង​តួ​ឯក​ដោយ​អ្នក​ទាំង​២​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ១៧៣៥ និង ១៧៥៨​សំឡេង។ តាម​ជាប់​ប្រកៀកប្រកិត​ជាមួយ​តារា​ទាំង​២ គឺ​សៀវ ឡុងនី Liu Yifei និង Wallace Huo ជាមួយ​សំឡេង​ឆ្នោត​ចំនួន ១០៨៧ និង ៩៩៦ សំឡេង៕

 

ចិន​​ផលិត​រឿង “Decendants of the Sun” ឡើង​វិញ តួ​ឯក​ស្រី​អាច​ជា សៀវ ឡុង​នីWallace Huo

 

ចិន​​ផលិត​រឿង “Decendants of the Sun” ឡើង​វិញ តួ​ឯក​ស្រី​អាច​ជា សៀវ ឡុង​នីLiu Yifei

 

ចុចអាន៖ចិន​ចេញ​បញ្ជាហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រឿង “Descendants of the Sun”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
soompi