បុរស​ម្នាក់​បង្ខំ​ឲ្យ​កូនស្រី​ចុង​ផឹកថ្នាំ​…​សម្រើប ដើម្បី​រូបគេ​បាន​រំលោភ​នាង​

​ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បាន​ទូរស័ព្ទ​ហៅ​ប៉ូលីស ក្រោយ​គាត់​បានដឹងថា ប្តី​ចុង​បាន​រួមភេទ​ជាមួយ​កូនស្រី​បង្កើត​របស់គាត់ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ក្នុង​ថ្ងៃកើតហេតុ ក្មេងស្រី​រងគ្រោះ​បាន​នៅឯ​ផ្ទះ​របស់​នាង នៅក្នុង​ខេត្ត Ratchaburi ជាមួយ​ឪពុកចុង​របស់​នាង និង​សមាជិកគ្រួសារ​របស់គាត់ ខណៈ​ម្តាយ​របស់​នាង​បាន​ចាកចេញ​ទៅធ្វើ​ការរកស៊ី​ខាងក្រៅ ។​

​ប៉ូលីស​និយាយថា ជនសង្ស័យ​ឈ្មោះ Khongsak Jitchamruang អាយុ ៤៦ ឆ្នាំ ខណៈ​នៅតែ​ពីរ​នាក់​កូនស្រី​ចុង បាន​ឆ្លៀតឱកាស​បង្ខំ​ឲ្យ​នាង​លេបថ្នាំ​ញៀន និង​ថ្នាំ​គ្រាប់​ជាច្រើន​ទៀត ដើម្បី​ឲ្យ​នាង​បាត់បង់​ស្មារតី​លែង​ដឹង​អ្វីៗ​… ។​

​នៅពេល​ស្ត្រី​ជា​ប្រពន្ធ​បានដឹងថា ប្តី​ចុង​រូបនេះ បាន​កំពុង​លួចលាក់​រំលោភ​កូនស្រី​បង្កើត​របស់​នាងៗ ក៏​ទូរស័ព្ទ​រាយការណ៍​ទៅ​ប៉ូលីស​ឲ្យ​កាន់​ផ្ទះ​របស់​នាង ។ ពួក​មន្ត្រី​ប៉ូលីស​បាន​រកឃើញ​ថ្នាំសម្រើប​ចំនួន ២០ គ្រាប់ ដាក់​នៅក្នុង​ចានបាយ ដែល Jitchamruang កំពុង​ប្រើប្រាស់ ។​

Jitchamruang បាន​ប្រាប់​ប៉ូលីស​ថា គាត់​បាន​កំពុង​ហៀបនឹង​ហូបបាយ ។​

បុរស​ម្នាក់​បង្ខំ​ឲ្យ​កូនស្រី​ចុង​ផឹកថ្នាំ​…​សម្រើប ដើម្បី​រូបគេ​បាន​រំលោភ​នាង​Khongsak Jitchamruang កំពុងត្រូវបានប៉ូលីសសាកសួរ

​លោក Ronnapop Wiangsimma អភិបាលស្រុក Chom Bung និយាយថាៈ “​ការចាប់ខ្លួន​របស់ Jitchamruang គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​របស់​ប្រពន្ធ​របស់គាត់ ។ នាង​បាន​និយាយថា Jitchamruang បាន​រំលោភ​កូនស្រី​បង្កើត​របស់​នាង ដោយ​បង្ខំ​នាង​ឲ្យ​ផឹកថ្នាំ​សម្រើប​” ។​

​ស្ត្រី​ជា​ម្តាយ​អាយុ ៤២ ឆ្នាំ រូបនោះ បាន​ប៉ូលីស​ឲ្យ​ដឹង​ទៀតថា គាត់​បានដឹង “​រឿង​” នេះ គឺ​ក្រោយ​គាត់​បាន​សង្កេតឃើញថា កូនស្រី​បាន​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​, ហើយ​នាង​បាន​សួរ​គាត់​នូវ​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​រូបនាង ។​

​នាង​បានដឹងថា ប្តី​ចុង​របស់​នាង​បាន​រំលោភ​កូនស្រី​របស់​នាង​ជាច្រើនលើក តាមរយៈ​ការបង្ខំ​ឲ្យ​នាង​ផឹកថ្នាំ​ដោយ​ខុសច្បាប់ ។​

​យោងតាម​ប៉ូលីស​, បន្ទាប់​បានដឹង​រឿងនេះ នាង​ក៏បាន​ចាក​ចេញពី​ប្តី​ចុង​ចិត្ត​អប្រិយ​នេះ និង​នាំ​កូនស្រី​ទៅជា​មួយ​នាង ។ ខណៈពេល​នោះ Jitchamjuang ក៏បាន​ព្យាយាម​តាម​ស្វែងរក​ពួកនាង និង​ផ្ញើ​សារ​គំរាម​នាង កូនស្រី​របស់​នាង ។​

​ដោយមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​កូនស្រី​, នាង​ក៏បាន​សម្រេចចិត្ត​ប្តឹង​ប៉ូលីស​ឲ្យ​ចាប់ខ្លួន Jitchamruang តែម្តង ។ ជា​លទ្ធផល បុរស​ល្មោភកាម​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ និង​កាន់កាប់​ថ្នាំញៀន​, ខណៈ​កូនស្រី​ចុង​របស់គេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ សំរាប់​ធ្វើជា​ភស្តុតាង​នៃ​អំពើ​រំលោភ​ផ្លូវភេទ​នេះ ៕