(Video Highlight) លោក Klopp ជួយឲ្យ Liverpool នៅ Dortmund ខណៈ Sevilla ឈ្នះ

ក្រុម Liverpool បានកត់ត្រាលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមខ្លាំង Borussia Dortmund ក្នុងការប្រកួតជើងទីមួយនៃក្របខ័ណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោក Jurgen Klopp បានធ្វើការវិលត្រឡប់ដ៏គួរឲ្យរំជួលចិត្តមួយទៅកាន់កីឡដ្ឋាន Westfalenstadion។
klopp
ការប្រកួតនេះបានបង្ហាញពីការបង្ហាញខ្លួនជាលើកទីមួយរបស់លោក Klopp នៅលើទឹកដីអតីតក្រុមរបស់ខ្លួន បើគិតចាប់តាំងពីការចាកចេញរបស់លោកកាលពីរដូវក្តៅមុន ហើយការតែងតាំងដោយក្លិប Liverpool កាលពីខែតុលា។ គ្រូបង្វឹករូបនេះបានឃើញខ្សែប្រយុទ្ធ Divock Origi ជួយឲ្យក្រុម Liverpool របស់ក្របខ័ណ្ឌ Premier League មានគ្រាប់បាល់នាំមុខនៅនាទី ទី៣៦ នៅមុនពេលខ្សែការពារ Mats Hummels បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមម្ចាស់ផ្ទះ ក្រោយពីលេងបានរយៈពេល៣នាទីក្នុងតង់ទី២។

ប៉ុន្តែ គ្រាប់បាល់គ្រាប់ក្រៅដីនោះមានន័យថា Liverpool មានប្រៀបនៅមុនពេលការប្រកួតជើងទី២នៅកីឡដ្ឋាន Anfield នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ ហើយលោក Klopp នឹងមានការជឿជាក់ថា ក្រុមរបស់លោកអាចឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយ ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅលើទឹកដីអាល្លឺម៉ង់។ លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «Dortmund គឺជាក្រុមដ៏ខ្លាំងមួយ។ គ្រប់គ្នាអាចឃើញថា យើងមានឱកាសរបស់យើង ហើយយើងគួរតែអាចឈ្នះការប្រកួតនេះ»។ ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ការពារតំណែងជើងឯក Sevilla នៅតែស្ថិតនៅផ្លូវឆ្ពោះទៅរកការឈ្នះពានជាលើកទី៣ជាប់ៗគ្នា ក្រោយពីបានធ្វើការវាយបកដេញតាមពីក្រោយដើម្បីឈ្នះក្នុងលទ្ធផល ២-១ លើក្រុមអេស្ប៉ាញដូចគ្នា Athletic Bilbao ក្នុងការប្រកួតជើងទី១របស់ពួកគេ៕

ប្រភពព័ត៌មាន៖ Channel News Asia