Pacquiao សន្យាថា នឹងយកឈ្នះ Bradley ជាលើកទី២នាចុងសប្តាហ៍នេះ

Manny Pacquiao ពោរពេញដោយការជឿជាក់ថា ការអវត្តមានរយៈពេល១១ខែរបស់គេពីសង្វៀនប្រដាល់ ក្រោយពីការរងបរាជ័យកាលពីឆ្នាំមុនក្រោមស្នាដៃកីឡាករអាមេរិក Floyd Mayweather បានធ្វើឲ្យគេមានការស្រេកឃ្លានជាងមុនមិនធ្លាប់មានពីមុនមក ខណៈដែលរូបគេត្រៀមធ្វើការប្រកួតចុងក្រោយរបស់គេជាមួយនឹងកីឡាករ Tim Bradley នៅថ្ងៃសៅរ៍នេះ ដែលត្រូវនឹងថ្ងៃអាទិត្យ នៅកម្ពុជា ចាប់ពីម៉ោង៨ព្រឹកតទៅ។
pacquiao
កីឡាករប្រដាល់ហ្វីលីពីនវ័យ៣៧ឆ្នាំរូបនេះ បានបញ្ជាក់ថា រូបគេនឹងចូលនិវត្តន៍ពីកីឡាប្រដាល់ ក្រោយពីការជួបប្រកួតជាមួយ Bradley ជាលើកទី៣ ក្នុងទម្ងន់ ៦៧គីឡូក្រាម ដោយសារតែរូបគេត្រូវផ្តោតអារម្មណ៍ទៅលើអាជីពនយោបាយក្នុងប្រទេសកំណើតរបស់គេ ដែលកន្លែងរូបគេកំពុងតែស្វែងរកកៅអីក្នុងព្រឹទ្ធសភា។ Pacquiao បានប្រាប់អ្នកយកព័ត៌មាននៅសង្វៀន MGM Grand ក្នុងទីក្រុង Las Vegas កាលពីថ្ងៃពុធថា រូបគេចាត់ទុកការប្រកួតនៅថ្ងៃសៅរ៍នេះជាឱកាសមួយក្នុងការបញ្ចប់ភាពរីករាយ។ Pacquiao បានឲ្យដឹងថា៖ «វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការឈ្នះការប្រកួតនេះ និងឈ្នះទាំងការជឿជាក់។ វាជាផ្នែកមួយនៃកេរតំណែលរបស់ខ្ញុំ»។ Pacquiao ដែលឈ្នះ៥៧លើក ចាញ់៦លើក និងស្មើ២លើក នឹងត្រូវប្រកួតជាមួយនឹង Bradley (ឈ្នះ៣៣លើក និងចាញ់១លើក) ជាលើកទី៣ ក្រោយពីពួកគេបានទទួលជ័យជម្នះដោយពិន្ទុ១លើកដូចគ្នា។ Bradley បានឈ្នះពិន្ទុ Pacquiao ទាំងចម្រូងចម្រាស់កាលពីឆ្នាំ២០១២ មុននឹងកីឡាករហ្វីលីពីនសងសឹកវិញកាលពីឆ្នាំ២០១៤៕

ប្រភពព័ត៌មាន៖ Channel News Asia