ពី២០ដុល្លារ ទៅ២០លានដុល្លារ Pacquiao ត្រៀមទទួលតម្លៃខ្លួនថ្ងៃចុងក្រោយរបស់គេ

រយៈពេល២០ឆ្នាំ ក្រោយពីបានត្រួសត្រាយផ្លូវ និងឆ្លងកាត់ឧបស័គ្គជាច្រើនសម្រាប់ការប្រកួតប្រដាល់អាជីពជាលើកទីមួយរបស់គេ Manny Pacquiao នឹងធ្វើដំណើរដ៏វែងមួយនេះទៅកាន់សង្វៀនក្នុងការប្រកួតមួយដែលអាចជាការប្រកួតលើកចុងក្រោយរបស់គេនៅថ្ងៃសៅរ៍នេះ (ត្រូវនឹងថ្ងៃអាទិត្យ នៅកម្ពុជា ចាប់ពីម៉ោង៨ព្រឹកតទៅ) ក្នុងទីក្រុង Las Vegas។
Pacman
វានឹងបំពេញនូវដំណើរដែលគ្មានអ្វីសោះទៅកាន់ភាពមានបានមួយក្នុងកីឡា ហើយវាជាដំណើរដ៏វែងមួយដែលបានធ្វើឲ្យរូបគេទទួលបានតម្លៃខ្លួនពី២០ដុល្លារ ទៅកាន់២០ដុល្លារអាមេរិកសម្រាប់ការប្រកួតចុងក្រោយរបស់គេនៅចុងសប្តាហ៍នេះជាមួយនឹងកីឡាករអាមេរិក Tim Bradley។ រឿងជាច្រើនបានផ្លាស់ប្តូរសម្រាប់ Pacquiao បើគិតចាប់តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៥ ដែលនៅពេលនោះស្ថិតក្នុងនាមជាយុវជនមានស្បែកគ្រប់ដណ្តប់ឆ្អឹងវ័យ១៦ឆ្នាំ រូបគេបានផ្តួលកីឡាករ Edmund Enting Ignacio ក្នុងការប្រកួតមួយដែលមាន៤ទឹក នៅពីមុខអ្នកទស្សនាប៉ុន្មានរយនាក់នៅលើកោះ Mindoro របស់ប្រទេសហ្វីលីពីន។

Pacquiao បានធ្វើដំណើរទៅកាន់ការប្រកួតនោះដោយសាឡាង តាមរយៈការទិញសំបុត្រដោយខ្លួនឯងសម្រាប់ការធ្វើដំណើរលើផ្ទៃទឹករយៈពេល៣ម៉ោងពីទីក្រុងម៉ានីល ដើម្បីទៅកាន់ការប្រកួតមួយដែលបានផ្តល់តម្លៃខ្លួន១០០០ប៉េសូ ប្រហាក់ប្រហែលនឹង២១ដុល្លារអាមេរិក ក្នុងអត្រាប្តូរប្រាក់នៅថ្ងៃនេះ។ ខណៈដែលរូបគេត្រៀមធ្វើការប្រកួតជាលើកទី៣ និងជាលើកចុងក្រោយរជាមួយ Bradley កីឡាករ Pacquiao បានឲ្យដឹងកាលពីថ្ងៃពុធថា៖ «វាគឺជាតម្លៃខ្លួនដ៏ទាបមួយ។ ប៉ុន្តែ វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំក្នុងការប្រដាល់។ នៅពេលនោះ ខ្ញុំបានប្រដាល់ ពីព្រោះខ្ញុំចង់ជួយម្តាយ និងគ្រួសាររបស់ខ្ញុំ។ យើងគ្មានប្រាក់ឡើយ»៕

ប្រភពព័ត៌មាន៖ Bangkok Post