Ibrahimovic ព្រមានក្រុម Man City ថា PSG នឹងលេងល្អជាងនេះ

Zlatan Ibrahimovic បានព្រមាន ក្រុមពណ៌ខៀវ Manchester City ថា Paris Saint-Germain នឹងលេងបានល្អជាងនេះឆ្ងាយ សម្រាប់ការប្រកួតជើងទីពីរក្របខណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Etihad ថ្ងៃអង្គារសប្តាហ៍ក្រោយ។
Zlatan
PSG ប្រកួតស្មើ ២-២ ជាមួយ City ក្នុងជើងទីមួយនៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃពុធ។

Ibrahimovic និយាយថា «ពួកយើងបានប្រព្រឹត្តិកំហុសច្រើនពេក។ ជាធម្មតា ពួកយើងលេងបានល្អជាងនេះ។ ពួកយើងមិនបានរៀបចំឲ្យបានល្អដូចរាល់ដង។ ពួកយើងនឹងមិនធ្វេសប្រហែសបែបហ្នឹងទៀតទេ។ ពួកយើងនឹងលេងបានល្អជាងនេះនៅក្នុងការប្រកួតលើកក្រោយ។ ខ្ញុំទាត់បាល់ពេណាល់ទីមិនចូល និងឳកាសល្អជាច្រើនទៀត ប៉ុន្តែខ្ញុំមិនបារម្ភទេ»។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះបញ្ជាក់ថា «ខ្ញុំដាក់សម្ពាធខ្ពស់ និងព្យាយាមដាក់ជើងគ្រប់ជ្រុង មានន័យថា ប្រសិនបើបាល់មកដល់ជើងខ្ញុំ នឹងមានគ្រាប់បាល់បញ្ចូលទី»៕