កម្មវិធី “ថត” រចនា​រូបថត​ប្លែកៗ​ពេល​ទៅ​លេង​បុណ្យ​ភូមិ

Thort (ថត) ជា​កម្មវិធី​រចនា​រូបភាព​លើ​ស្មាតហ្វូន​ថ្មី សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ការ​តុបតែង​រូប​ថត​ប្លែកៗ ជា​ពិសេស​ពេល​ទៅ​លេង​បុណ្យ​ភូមិ​​។

 

កម្មវិធី “ថត” រចនា​រូបថត​ប្លែកៗ​ពេល​ទៅ​លេង​បុណ្យ​ភូមិ

 

Thort មាន​ស៊ុម​ប្លែកៗ​អាច​ឱ្យ​ប្រិយមិត្ត​រចនា​ទៅ​លើ​រូបថត​បាន​យ៉ាង​ឡូយ ហើយ​លើស​ពី​នេះ​ក៏​មាន Sticker កំប្លែងៗ​សម្រាប់​បន្ថែម​លើ​រូបថត​ដូចជា “អត់​លិឍ, បែក​ស្លុយ, ស្អាត​ប៊ីប៊ី និង​ឡូយ​ហួស​ជា​ដើម”។

 

បើ​តាម​ក្រុម Mioneer ដែល​បង្កើត​កម្មវិធី​នេះ​ឡើង បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន Thort មាន​តែ​លើ App Store ប៉ុណ្ណោះ ហើយ​សម្រាប់ Play Store អាច​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

 

Mioneer ថា ការ​បង្កើត App នេះ​ឡើង​គឺ​ដោយ​សារ​ឃើញ​ពី​ការ​លំបាក​របស់​ប្រិយមិត្ត​ដែល​ចង់​កែ​ច្នៃ​និង​តុបតែង​រូប​ថត​របស់​ពួកគេ​ឱ្យ​កាន់​តែ​ទាក់ទាញ ពេល​ទៅ​លេង​ពិធី​បុណ្យ​ភូមិ​ឬ​បុណ្យ​ជាតិ​ធំៗ​ណាមួយ។ ដូច្នេះ​ហើយ​ទើប Mioneer សម្រេច​បង្កើត​កម្មវិធី Thort នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​និង​ការ​កម្សាន្ត​ដល់​ពួកគេ​ថែម​មួយ​កម្រិត​ទៀត។

 

Thort មាន​ទំហំ​តែ 12.9 MB ប៉ុណ្ណោះ ហើយ​ប្រិយមិត្ត​អាច​ដោនឡូត​បាន​លើ App Store បាន​តំណ​ភ្ជាប់​ខាង​ក្រោម៖

 

កម្មវិធី “ថត” រចនា​រូបថត​ប្លែកៗ​ពេល​ទៅ​លេង​បុណ្យ​ភូមិ

 

អត្ថបទ៖ ប៉ែត ផាន់និត