វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​

បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​ដែល​ប្រកប​អាជីវកម្ម​តាម​បណ្ដាញ​សង្គម​នានា​ ​ហាក់​មាន​ការ​កើន​ឡើង​ជា​ខ្លាំង​។​ ​តែ​ក្នុង​នោះ​មាន​អាជីវករ​មួយ​ចំនួន​ដូច​មិន​សូវ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជំនួញ​របស់​គេ​ ​ទោះ​បី​ពួក​គេ​លក់​ទំនិញ​ដែល​កំពុង​មាន​តម្រូវ​ការ​ច្រើន​ក៏​ដោយ​។​ ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​អ្នក​ទាំង​នោះ​មិន​បាន​ប្រើ​នូវ​វិធី​ត្រឹម​ត្រូវ​ក្នុង​ការ​ដាក់​តាំង​នូវ​ផលិត​ផល​របស់​ពួក​គេ​ ​ឧទាហរណ៍​ ​៖​ ​ការរចនា​នូវ​រូបភាព​នៃ​ផលិត​ផល​នោះ​មិន​បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ​នៃ​ផលិត​នោះ​។​ ​ដូច​នេះ​ហើយ​ ​ខាង​ក្រោម​ជា​វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​៖​​
 
វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​
 
១. ត្រូវ​ជ្រើស​រើស​នូវ​ផ្ទៃ​ខាង​ក្រោយ​ឲ្យ​បាន​សម​ស្រប​ និងអាចជួយរំលេចនូវភាពទាក់ទាញនៃប្រភេទ​ផលិត​ផល​
 
វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​
 
២. មាន​ទី​តាំង​ត្រឹមត្រូវ​ដែល​អាច​ជួយ​ផ្ដល់​នូវ​ពន្លឺ​ធម្មជាតិ​គ្រប់​គ្រាន់​សម្រាប់​ការ​ថតរូប​នោះ​ ​ឬក៏អាចប្រើនូវស្ទូឌីយោប្រភេទ​តូច
 
វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​
 
៣. មិន​គួរ​ថត​ផលិតផល​តែ​មួយ​ ​ដោយ​គួរ​មាន​បន្ថែម​នូវ​របស់​នានា​សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​ដល់​រូបភាព​
 
វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​
 
៤. មិន​ត្រូវ​ថត​តែ​មួយ​ដង​រួច​យក​ជា​ការ​នោះ​ទេ​ ​ដូច​នេះ​គួរ​តែ​ថត​ឲ្យ​បាន​ច្រើន​ដើម្បី​យក​មក​ជ្រើស​រើស​នា​ពេល​ក្រោយ​
 
វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​
 
៥. ក្រោយ​ថត​បាន​រូប​ស្អាត​ ​ហើយ​នោះ​អ្នក​ក៏​ត្រូវ​ប្រើ​នូវ​កម្មវិធី​មួយ​ចំនួន​ដូច​ជា​ ​VSCO​ ​ឬ​ ​Photoshop Express​ ​ដើម្បី​ជួយ​បន្ថែម​នូវ​ភាព​ទាក់ទាញ​នៃ​បណ្ដា​ផលិត​ផល​របស់​អ្នក​ផង​ដែរ​៕
 
វិធី​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដែល​អ្នក​លក់​ទំនិញ​តាម​ ​Facebook​ ​គួរ​តែ​ដឹង​
 
អាន​បន្ត​ ​៖​  តាម​ពិត​ ​ទឹក​សុទ្ធ​មិន​អាច​ចម្លងចរន្ត​អគ្គិសនីបាន​នោះ​ទេ​
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​michellephan