អត្ថន័យ​នៃ​ឈ្មោះ​ក្រុមហ៊ុន​​ទូរសព្ទ​ អ្នក​ប្រហែល​មិន​ដឹង

មាន​ក្រុមហ៊ុន​​​ទូរសព្ទ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ពាក្យ​សាមញ្ញ​ៗ​ដើម្បី​ដាក់​ជា​ឈ្មោះ​ ដែល​​គេ​អាច​ស្មាន​ដឹង​ពី​អត្ថន័យ​នៃ​ឈ្មោះ​របស់​ក្រុមហ៊ុន​នោះ។ ជាក់​ស្ដែង​ដូច​ជា​ Apple និង​ BlackBerry ដែល​ជា​ឈ្មោះ​ផ្លែ​ឈើ​ជា​ដើម។ យ៉ាង​ក្ដី​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ដាក់​ឈ្មោះ​មើល​មិន​យល់ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ស្មាន​ដឹង​ពី​អត្ថន័យ​នៃ​ឈ្មោះ​ទាំង​នោះ។​​​​​​​​​

 

អត្ថន័យ​នៃ​ឈ្មោះ​ក្រុមហ៊ុន​​ទូរសព្ទ​ អ្នក​ប្រហែល​មិន​ដឹង

 

@ Acer ៖ មាន​ឈ្មោះ​ដើម​ថា​ Multitech International ​ក្រោយ​មក​ក៏​បាន​ប្ដូរ​ទៅ​ជា​ Acer នៅ​ឆ្នាំ​១៩៨៧ ដែល​អត្ថន័យ​ពាក្យ​ “Acer” គឺ​​មុត​ស្រួច​, មោះមុត ឬ​មាន​សមត្ថភាព។

 

@ Asus ៖ ជា​ឈ្មោះ​ដែល​ដាក់​តាមPegasus តួ​សេះ​ដុះ​​ស្លាប​ក្នុង​ទេវកថា​ក្រិក។ អក្សរ​បី​តួ​នៅ​ពី​មុខ​ត្រូវ​បាន​ដក​ចេញ​ដើម្បី​មាន​ចំណាត់​​ខ្ពស់​ បើ​គិត​លើ​លេខ​រៀង​នៃ​ព្យញ្ជនៈ។

 

@ HP ៖ បាន​មក​ពី​ការ​បញ្ចូល​គ្នា​រវាង​​​អក្សរ​ទី​មួយ​នៃ​ត្រកូល​របស់​សហ​ស្ថាបនិក​ទាំង​ពីរ​នៃ​ក្រុមហ៊ុន​គឺ​​លោក​ Bill Hewlett និង​ Dave Packard។

 

@ HTC ៖ ជា​ពាក្យ​កាត់​បាន​មក​ពី​ឈ្មោះ​ដើម​នៃ​ក្រុមហ៊ុន​គឺ​ High Tech Computer។

 

@ Huawei ៖ ជា​​​ការ​សរសេរ​តាម​សូរសៀង​​នៃ​​ឈ្មោះ​ជា​ភាសា​ចិន​របស់​ក្រុមហ៊ុន​ ដែល​ឈ្មោះ​មាន​ន័យ​ថា​ “សមិទ្ធផល​របស់​ប្រទេស​ចិន”។

 

@ LG ៖ ជា​ពាក្យ​កាត់​បាន​មក​ពី​ការ​បញ្ចូល​គ្នា​​នៃ​​ម៉ាក​​ល្បីៗ​ពីរ​របស់​កូរ៉េ​ គឺ​ Lucky និង​ Goldstar។

 

@ Nokia ៖ ដំបូង​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​កៅស៊ូ​នៅ​ក្នុង​ទីក្រុង​ Nokia ប្រទេស​ហ្វាំងឡង់ ក្រោយ​មក​ក៏​បាន​ដាក់​ឈ្មោះ​តាម​ទីក្រុង​ដែល​ជា​ទីតាំង​ក្រុមហ៊ុន។

 

@ Samsung ៖ ជា​សូរសៀង​នៃ​ពាក្យ​កូរ៉េ​ មាន​ន័យ​ថា​ “ផ្កាយ​បី”។

 

@ Sony ៖ មក​ពី​​ការ​រួម​បញ្ចូល​គ្នា​រវាង​ពាក្យ​ឡាតាំង​ “Sonus” ដែល​មាន​ន័យ​ថា​សំឡេង​ និង​ពាក្យ​ឡាតាំង​ “Sonny” មាន​ន័យ​ថា​ក្មេង​ជំទង់៕​​​​​​​

 

ចុច​អាន៖ Tablet បី​​ម៉ូដែល​ អាច​ប្រើ​ជំនួស​ Laptop បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ បរទេស​​​