ស្លាប់​៧ និង​របួសធ្ងន់​ស្រាល​១៥ នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៧ មេសា​

ភ្នំពេញ:
មនុស្ស​ស្លាប់ ៧​នាក់​(​ស្រី​៣) និង​របួសធ្ងន់​១០​នាក់​(​ស្រី​៧) ស្រាល​នាក់ (​ស្រី​១)​ចំនួនក្នុងគ្រោះថ្នាក់ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ ។​នេះ​បើ​យោងតាម​របាយការណ៍របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់ចរាចរណ៍​នោះ គឺ​មូលហេតុ​មកពី បើកបរ​ហួស​ល្បឿន​៤ លើក​(​ស្លាប់​៣) ,​បត់គ្រោះថ្នាក់ ៣​លើក​(​ស្លាប់​២) ,​ស្រវឹង ១​លើក​(​ស្លាប់​), ប្រជែង​១​លើក​(​ស្លាប់​) ,​មិនប្រកាន់​ស្ដាំ ១​លើក និង​បើកបរ​ពេល​ងងុយ ១​លើក និង​មិន​ពាក់មួក​ចំនួន​៣​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​ឥ្យ ខូចខាត យាន្ត​ចំនួន១៨ គ្រឿងក្នុង​នោះ​មាន​៖​ម៉ូតូ ១១​គ្រឿង​, រថយន្ត​តូច ៥​គ្រឿង​, រថយន្ត​ធំ ១​គ្រឿងនិង​យាន្ត​ផ្សេងៗ ១​គ្រឿង​ផងដែរ​។​

​ចំណែកឯ​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​វិញ​ឃើញថា​មាន​៖មធ្យោបាយ​ចូល​គោលដៅ មាន​ចំនួន ២៩,៨៨៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៦២% ,មធ្យោបាយ​ល្មើស​ចំនួន​៥,១៥១ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦៧% ,​អប់រំ ចំនួន​២,២៧៤គ្រឿង និង​ពិន័យ​ចំនួន ២,៨៧៧​គ្រឿង​ក្នុងនោះ បង់ប្រាក់​ប្រមាណ​៨៩%​។​

​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា “​ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះច្រើនជាងគេ​គឺ មាន​ខេត្តព្រៃវែង​, កំពង់ស្ពឺ​,​ត្បូងឃ្មុំ ,​ឧ​ត្ត​មានជ័យ​, កំពង់ធំ និងខេត្តក្រចេះ​ជាដើម​”៕​R

ស្លាប់​៧ និង​របួសធ្ងន់​ស្រាល​១៥ នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៧ មេសា​